អនាគតកូនក្រមុំ Yaya Urassaya ប្រាប់​ដំណឹង​ល្អ​ត្រៀម​រៀបចំ​ពិធី​មង្គលការ​នៅ​កន្លែង​នេះ!

មកចាប់អារម្មម្ដងទៀតសម្រាប់តួឯកស្រីវ័យក្មេង កំពូលតារាសំណព្វចិត្តរបស់មហាជនជាច្រើនសម្រាប់ Yaya Urassaya Sperbund ដែលជាគូស្នេហ៍របស់ Nadech Kugimiya ។ បើ​និយាយ​ពី​សម្រស់​និង​ភាព​គួរ​ឱ្យ​ស្រលាញ់​វិញ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កំពូល​មួយ​ ដោយ​សារ​តែ​មាន​ទឹក​មុខ​ស្រស់​ស្អាត និង​ផ្អែម​ល្ហែម បូក​រួម​នឹង​សាច់​រឿង​ល្បី។ ក្រៅពីភាពស្រស់ស្អាត របស់Yaya ​តារាស្រីរូប​​នេះ​ក៏ត្រូវបានគេទទួលស្គាល់ថាជានារីម្នាក់ចូល​ចិត្ត​ហាត់​ប្រាណ។

ថ្មីៗនេះ គណនី Instagram @pornpanr បានបង្ហោះសារមួយ ដែលយកចេញពីកាសែត ជាកិច្ចសម្ភាសន៍ជាមួយ Yayaដោយក្នុងនោះបានបញ្ជាក់ថា “សួន​ច្បារ​នៅ​ខាង​ក្រោយ​ផ្ទះ​ឪពុក​ខ្ញុំ​នៅ​ន័រវែស។ ខ្ញុំ​ប្រាប់​ឪពុក​ខ្ញុំ​ថា​ខ្ញុំ​ចង់រៀបការនៅទីនោះ”។ នាងក៏និយាយទៀតថានាងបានត្រៀមខ្លួនហើយនៅតែចាំNadech ប៉ុណ្ណោះ។ គូNadech-Ya ត្រៀមកាត់សម្លៀកបំពាក់សម្រាប់ចូលរោងការក្នុងពេលឆាប់នេះ។
After Footer (Active) - damrei Mr1 Zone2
Eriya