អ្នកគាំទ្រស្រែកហ៊ោ ជាគូស្នេហ៍មួយគូទៀតដែលអ្នកគាំទ្រតែងតែលើកទឹកចិត្តឲ្យមានដំណឹងល្អពីមង្គលការ សម្រាប់គូស្នេហ៍របស់វីរៈបុរសដ៏ល្បី Nadech Kugimiya និង តួឯកស្រីវ័យក្មេង Yaya – Urassaya Sperbund ។ កន្លងមក គេក៏ឃើញមាននូវរូបភាពគ្រួសារទាំងពីរបានជួបជុំគ្នា ។ រឿងនេះដែរបានធ្វើឱ្យគេកត់សម្គាល់កាន់តែច្បាស់ថា ជំនួបនេះជាការពិភាក្សារឿងរៀបការឬទេ ប៉ុន្តែ Yaya បញ្ជាក់ថា គ្មានដំណឹងល្អអ្វីទាំងអស់។
ហើយថ្មីៗនេះ នៅក្នុងគណនី Instagram @riverremyy បានបង្ហោះជីវិតរបស់ Nadech-Yaya ជាមួយក្មេងប្រុសភ្លោះ ដោយការបង្ហោះនេះបញ្ជាក់ពីចំណងជើងថា “ថ្ងៃនេះបានថតរូបជាមួយ P’ Nadech និង P’ Yaya ផងដែរ”។ រូបភាពគួរឱ្យស្រលាញ់មួយនេះដែរបានធ្វើឱ្យហ្វេនសប្បាយចិត្តដោយអាចស្រមៃថាពេលអាយដលរបស់ខ្លួនត្រៀមបង្កើតគ្រួសារដ៏កក់ក្ដៅមួយដូចក្នុងរូបភាពនេះ។



