ធ្វើឱ្យហ្វេនសប្បាយចិត្តម្ដងទៀតហើយពេលឃើញ Nadech-Yaya ក្នុងរូបភាពគ្រួសារដ៏កក់ក្ដៅមានកូនពរម្នាក់មួយ!

  អ្នក​គាំទ្រ​ស្រែក​ហ៊ោ ជា​គូស្នេហ៍​មួយ​គូ​ទៀត​ដែល​អ្នក​គាំទ្រ​តែង​តែ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ដំណឹង​ល្អ​ពី​មង្គលការ សម្រាប់គូស្នេហ៍របស់វីរៈបុរសដ៏ល្បី Nadech Kugimiya និង តួឯកស្រីវ័យក្មេង Yaya – Urassaya Sperbund ។ កន្លងមក គេក៏ឃើញមាននូវរូបភាពគ្រួសារទាំងពីរបានជួបជុំគ្នា ។ រឿងនេះដែរបានធ្វើ​ឱ្យ​គេ​កត់​សម្គាល់​កាន់​តែ​ច្បាស់​ថា ជំនួប​នេះ​ជា​ការ​ពិភាក្សារឿងរៀបការឬទេ ប៉ុន្តែ Yaya បញ្ជាក់​ថា គ្មាន​ដំណឹង​ល្អ​អ្វី​ទាំង​អស់។

ហើយថ្មីៗនេះ នៅក្នុងគណនី Instagram @riverremyy បានបង្ហោះជីវិតរបស់ Nadech-Yaya  ជាមួយក្មេងប្រុសភ្លោះ ដោយ​ការ​បង្ហោះ​នេះ​បញ្ជាក់​ពី​ចំណង​ជើង​ថា “ថ្ងៃនេះបានថតរូបជាមួយ P’ Nadech និង P’ Yaya ផងដែរ”។  រូបភាពគួរឱ្យស្រលាញ់មួយនេះដែរបានធ្វើឱ្យហ្វេនសប្បាយចិត្តដោយអាចស្រមៃថាពេលអាយដលរបស់ខ្លួនត្រៀមបង្កើតគ្រួសារដ៏កក់ក្ដៅមួយដូចក្នុងរូបភាពនេះ។
After Footer (Active) - damrei Mr1 Zone2
Eriya