បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយះពេលជិតមួយឆ្នាំគេនៅតែសង្កេតឃើញ Hunz និង Gyeon Seo នៅតែមានភាពស្អិតរមួត និងតែងតែបង្ហាញភាពផ្អែមល្អែមជាមួយគ្នានៅលើបណ្ដាញសង្គមជាញឹកញាប់ផងនោះ។
ដោយអត់ទ្រាំនឹងភាពស្និតស្នាល និងសកម្មភាពដ៏គួរអោយស្រលាញ់របស់អ្នកទាំងពីរ ឆ្លៀតឱកាសដែលអ្នកកាសែតបានជួបផ្ទាល់និងតារាប្រុសរូបសង្ហារ Hunz នៅក្នុងបទសម្ភាសមួយ ពួកគេក៏បានសួរទៅកាន់តារាប្រុសរូបនេះអំពីរឿងរៀបការរបស់គេជាមួយមិត្តស្រី Gyeon Seo។
បន្ទាប់ពីបានលឺសំនួរនេះហើយតារាប្រុសរូបនេះក៏បានឆ្លើយតបដោយទឹកមុខរីករាយថា៖ រូបលោកមិនទាន់បានគិតអ្វីនៅឡើយដែលទាក់ទងនឹងរឿងរៀបការព្រោះថាឥលូវនេះអ្នកទាំងពីរសុទ្ធសឹងតែរវល់នឹងការងាររៀងៗ ខ្លួន ហើយណាមួយអ្នកទាំងពីរចង់សេពគប់គ្នាអោយបានយូរជាងនេះ នឹងបានមើលចិត្តថ្លើម និងស្គាល់ពីគ្នាអោយបានច្បាស់ពីគ្នាជាងនេះសិនព្រោះថារឿងរៀបការគឺជាការសម្រេចចិត្តដ៏ធំមួយសម្រាប់អ្នកទាំងពីរ។
អត្ថបទដោយ៖ ស្រីពេជ្រ