តួឯកស្រីទាំងបីរូបមកជុំគ្នា! តារាស្រីមិត្តសម្លាញ់ដ៏ជិតស្និទ្ធនឹងគ្នា Mint Chalida និង Mai Davika បានបបួលគ្នាមកលេងតួឯកស្រីនាង Mew Nittha ដល់ផ្ទះ ឆ្លៀតមកធ្វើអាហារហូបជុំគ្នានិងមកលេងនាងតូចកូនស្រីរបស់ Mew ផងដែរ។
តួឯកស្រីទាំងបីរូបប្រឡូកក្នុងវិស័យការសម្ដែងជាមួយគ្នាយូរឆ្នាំ ស្គាល់រាប់អានគ្នាទោះមិនបានសម្ដែងរឿងជាមួយគ្នាព្រោះសុទ្ធតែជាតួឯកស្រីជួរមុខ ក៏បានជិតស្និទ្ធរាប់អានគ្នាជាមិត្តសម្លាញ់។ តារាស្រីនាង Mew Nittha ក្រោយពីរៀបការនិងមានកូនតូចក៏បានឆ្លៀតឆ្ងាយពីកាងារក្នុងសិល្បៈ ដូចនេះមិត្ដៗនឹកក៏នាំគ្នាមកលេងធ្វើបុកល្ហុងញុាំជុំគ្នា និងមកមើលមុខកូនស្រីតូចដ៏ខ្ជូតរបស់ Mew ព្រមទាំងបានបង្ហាញទិដ្ឋភាពដ៏ស្រស់ស្អាតខ្លះៗនៃផ្ទះរបស់ Mew និងស្វាមីផងដែរ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ