Zoom Zoom !! អ្នកយល់ចិត្តថ្មីរបស់តារាស្រី toeyjarinporn មិនមែនជាតារាតែអ្នកក្នុងវិស័យសិល្ប:ស្គាល់គ្រប់គ្នា!
បានបាត់មុខពីដ្រាម៉ាស្នេហាផ្សេងៗអស់រយ:ពេល២ឆ្នាំហើយសម្រាប់តួឯកស្រី toeyjarinporn ដែលតាំងពីសម្រេចចិត្តបែកជាមួយអតីតមិត្តប្រុសដែលជាតារាសម្តែងប្រុសនាងមិនព្រមបើកចិត្តទទួលអ្នកណាឡើយ។ ឆ្នាំនេះតារាស្រីរបស់យើងត្រៀមខ្លួនរួចរាល់ ហើយប្រកាសថាពេលនេះនាងមនុស្សថ្មីមកមើលថែបេះដូងហើយ។

បន្ទាប់ពីប្រកាសថ្មីៗនេះកញ្ញា toeyjarinporn និងមិត្តប្រុសថ្មីបាននាំគ្នារៀបចំដំណើរកំសាន្តរួមគ្នាដំបូងនៅក្រៅប្រទេសបណ្តាលអោយអ្នកតាមដានជាច្រើនចាប់ផ្តើមផ្តាំផ្ញើរអោយបណ្តាញនៅទីនោះជួយតាមសឺបអោយ។ ចុងក្រោយបានតម្រុយច្បាស់ៗថាមិត្តប្រុសរបស់តារាស្រីជាមនុស្សក្រៅវិស័យសិល្ប: តែមនុស្សក្នុងវិស័យសិល្ប:ទាំងអស់ស្គាល់…

អ្នកវិស័យសិល្ប:ស្គាល់ព្រោះគាត់ជាអ្នកកីឡាមានសមត្ថភាបច្រើនជំនាញ មានមុខមាត់ឋាន:នៅក្នុងសង្គម។ ផេកល្បីឈ្មោះ “แจ้ม้อย 108” ធានាថាបុរសម្នាក់នេះសាកសមហើយនឹងក្លាយមនុស្សប្រុសដែលមើលថែ toeyjarinporn បានទាំងគ្រួសារ សម្រាប់មុខឃើញហើយតែចង់អោយខាងស្រីចេញមកផុសបង្ហាញមុនគេ។
អត្ថបទដោយ សា



