ឃើញរាងស្អាតស្រឡូនបែបនេះ ចង់ដឹង Davika ញ៉ាំអីអត់?

ដូចដែលយើងបានដឹងស្រាប់ហើយថាតារាស្រីរូបស្រស់ Davika ជាតារាស្រីមួយរូបដែលកំពុងមានឈ្មោះបោះសំលេងក្នុងប្រទេសថៃ។ បើក្រឡេកមកមើលរូបសម្រស់របស់ Davika វិញឃើញថាស្អាតមិនធម្មតា។ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត តារាស្រីរូបនេះក៏មានដងខ្លួនដ៏ស្រឡូនស្អាតដែលមនុស្សស្រីជាច្រើនប្រាថ្នាចង់បាន។

ដោយសារតែរូបរាងស្រឡូនស្អាតបែបនេះហើយទើបធ្វើអោយ Davika មានភាពទាក់ទាញគ្រប់ពេល មិនថាទោះបីជានាងស្ថិតនៅក្នុងសំលៀកបំពាក់ណាក៏ដោយ។ ហើយកត្តាដែលធ្វើអោយតារាស្រីរូបនេះមានរាងស្រឡូន ចង្កេះតូចច្រឡឹងគឺដោយសារតែនាងមានរបបអាហារត្រឹមត្រូវ នាងញ៉ាំតែបន្លែសាឡាដ បុកល្ហុង និងមីសួរតែប៉ុណ្ណោះ។

លើសពីនេះតារាស្រីរូបនេះមិនចូលចិត្តញ៉ាំសាច់​ និងបង្អែមនោះទេ ហើយនាងក៏ហាត់ប្រាណជាប្រចាំផងដែរនោះជាហេតុធ្វើអោយនាងមានរាងស្គមស្អាតបែបនេះ។

សាកមកមើលរូបរបស់ Davika បន្តិចមើល៖

 

 

អត្ថបទដោយ៖ ស្រីពេជ្រ