រឿងថ្មីនេះឡើងក្មេងជាងវ័យតែម្ដង ថែមរើសតួឯកប្រុសដែលជាតារាក្នុងដួងចិត្តទៀត! តារាសម្ដែងស្រីនិងជាអ្នកដឹកនាំរឿងល្បីល្បាញមានប្រជាប្រិយភាពយូរឆ្នាំ Anne Thongprasom មានរឿងភាគថ្មីឲអ្នកគាំទ្របានទស្សនាស្នាដៃដែលរូបនាងសម្ដែងទៀតហើយ។
តួឯកស្រីជើងចាស់ Anne Thongprasom ពេលនេះឈានចូលដល់វ័យ៤៥ឆ្នាំហើយ ហើយរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះរូបនាងក៏បានក្លាយជាអ្នកដឹកនាំរឿងដ៏ល្បី មានរឿងភាគល្អៗឲតារាស្រករក្រោយបានសម្ដែង។ ស្មានថាតួឯកស្រីរូបនាងឈប់សម្ដែងខ្លួនឯងហើយ តែមិនពិតនោះទេរូបនាងគឺកំពុងតែរើសរកសាច់រឿងដែលនាងសមនឹងខ្លួនផងដែរ។ ពេលនេះមានហើយរឿងភាគថ្មីដែលកំពុងនិងគិតគូររៀបចំការសម្ដែងគឺរឿង A World of Married Couple ជារឿងដែលធ្លាប់ល្បីល្បាញរួចមកហើយក្នុងភាគកូរ៉េ ទើបចង់មកលេងជាភាគថៃវិញម្ដង។ ដោយបានច្រើសរើសលោក Ananda Everingham ជាតួឯកប្រុស ព្រោះពេញចិត្តនិងស្នាដៃការសម្ដែងរបស់លោកយូរហើយជាពិសេសសម្រាប់ឈុតឆាកស្នេហាក្ដៅសាច់ ហើយរឿងនេះ Anne ក៏ទទួលស្គាល់ផងដែរថា លោក Ananda ធ្វើឲរូបនាងអៀនដូចជាក្មេងស្រីម្ដងទៀតអញ្ចឹង ធ្វើការសម្ដែងម្ដងនេះបញ្ចូលអារម្មណ៍ប្លែកពីរឿងមុនៗផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ