បើចង់និយាយពីតារាស្រីមានរាងស្អាតមានរាងតូចស្ដើង ប្រាកដណាស់ថានិងមានឈ្មោះតារាស្រីស្អាតម្នាក់នេះគឺកញ្ញា Mai Davika ម្ចាស់ចិត្តរបស់លោក Ter Chantwit ព្រោះថានាងញុំអីក៏មិនធាត់ដូចគេដែរ ចង់ស្លៀកពាក់អ្វីក៏សមសួនទាំងអស់
ដោយថ្មីៗនេះ Mai បានបង្ហោះរូបភាពរបស់នាងក្នុងឈុតហែលទឹកតូចៗហើយស្ដើង ដែលបង្ហាញអោយឃើញក្បាលពោះដ៏រាបស្មើសខ្ចីញេញ់ ថែមទាំងមានសាច់ដុំតិចៗទៀត ទោះបីជាមិនអាចមើលឃើញពេញមួយជំហរខ្លួនតែក៏ស៊ិចស៊ីណាស់ដែរចា ហើយម្យ៉ាងវិញទៀតឃើញថតធ្វើស្ទាយសុភាពចឹងទេតែក៏ដុតចិត្តអ្នកគាំទ្រមិនស្ទើរដែរ ដោយសារតែស៊ិចស៊ីចឹងទើបថតរូបបានតែប៉ុន្មានរូបព្រោះមានអ្នកមិនពេញចិត្តហើយ ដោយយើងអាចមើលដឹងតាមរយៈប្រយោគរបស់ខាងស្រីដែលផុសនៅពីខាងក្រោមរូបភាពថា “ប្រញាប់ៗថត….អ្នកក្បែរៗនិងធ្វើមុខមិនសូវស្រួលទេ ទាយទៅមើលថាជានរណា”
បន្ទាប់ពីរូបខាងលើបានផុសចេញក៏មានអ្នកចាត់ការផ្ទាល់ខ្លួនចូលទៅខមិន ហើយក៏មានម្ចាស់ចិត្តចូលទៅដាក់រូបអ៊ីម៉ូជី ហើយនៅមានហ្វេនៗជាច្រើនទៀត
អត្ថបទដោយ : នីត្តា

























