អូហូ តួឯកស្រីនាង Taew Natapohn បង្អួតរូបរាងក្នុងឈុតប៊ីគីនីបង្ហាញសាច់សខ្ចីព្រមជាមួយរូបរាងដែលឥតខ្ចោះ អ្នកណាពីមុនធ្លាប់ថារូបរាងនាងស្គមស្គាំងមានតែឆ្អឹង មកមើលរូបនេះបន្ដិចមើលដឹងថារាងស្វែលគឺបែបណា។
តារាស្រីនាង Taew មានចង្កេះតូចជើងរាវស្រឡូននេះក៏ព្រោះតែរូបនាងបានហាត់ប្រាណជាញឹកញាប់ និងបង្ហោះក្លីបវីដេអូហាត់ប្រាណឲអ្នកគាំទ្របានឃើញពីមុនៗហើយផងដែរ។ ដោយមុននេះរូបនាងតែងត្រូវបានគេរិះគន់ថាស្គមពេកអត់ស្អាតទេកុំខំសម្រកអី តែសម្រាប់តារាស្រីនាង Taew គឺរូបនាងដឹងខ្លួនឯងយ៉ាងច្បាស់ថានាងហាត់ប្រាណដើម្បីសុខភាពរឹងមាំរាងស្អាត ហើយនាងក៏ពេញចិត្តនឹងខ្លួនឯងផងដែរ។ ស្អាតឬមិនស្អាតនោះ តោះមកមើលរូបរាងច្បាស់ៗរបស់តួឯកស្រីនាង Taew ក្នុងឈុតប៊ីគីនីបញ្ចេញសាច់កាលពីថ្មីៗនេះនិងទទួលបានការចុច Like ពីអ្នកគាំទ្រជាច្រើនផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ