នៅចាំអាយដល Yang Soobin ទេ ? ពេលនេះស្រកអស់ 23 គីឡូហើយ

ប្រិយមិត្តភាគច្រើនប្រាកដជាបានធ្លាប់ស្គាល់តារា Youtube  Yang Soobin ហើយ នាងតែងតែបង្ហោះវីដេអូញ៉ាំអាហារដែលមានរស់ជាតិឆ្ងាញ់ៗ និងចំនួនអាហារដែលនាងញ៉ាំម្ដងៗ ស្មើរនឹងមនុស្ស ៣ ទៅ ៤ នាក់ញ៉ាំ​ ។

ប៉ុន្ដែមួយរយៈចុងក្រោយមកនេះគេសង្កេតឃើញថាតារា Youtube មួយរូបនេះហាក់បីដូចជាបាត់មុខ និងមិនសូវបង្ហោះវីដេអូថ្មីៗ ក្នុងការញ៉ាំអាហាររបស់នាងឡើយ ហើយក៏ស្រាប់តែលេចលឺដំណឹងថានាងកំពុងតែលួចសម្រកទម្ងន់ថែមទៀតផង។

ជាការពិតទៅនាងពិតជាបានទៅលួចសម្ងំសម្រកទម្ងន់ពិតមែន។ នាងក៏បានបញ្ជាក់ប្រាប់នៅលើបណ្ដាញសង្គមរបស់ខ្លួនថាក្នុងរយៈពេល ៤ ខែនេះ នាងបានស្រកអស់ ២៣ គីឡូ។ រូបរាងថ្មីរបស់នាងពិតជាបានធ្វើអោយអ្នកគាំទ្រជាច្រើនភ្ងាក់ផ្អើល ព្រោះមើលទៅប្លែក និងស្រស់ស្អាតយ៉ាងខ្លាំង៕

អត្ថបទដោយ៖ ស្រីពេជ្រ