Mew ភ្លេចខ្លួនទំលាយថាមិត្តប្រុសរបស់Toeyមិត្តសម្លាញ់ជានរណា!

មួយរយៈនេះតារាស្រីម្តាយកូនមួយ អ្នកនាង Mew Nitha  សូមបង្ហាញការវិវត្តន៍របស់ ម៉ារីន កូនស្រីតូច 11 ខែឥឡូវនេះ ធំឡើងរាល់ថ្ងៃចេះដើរ រត់ ពេលនេះ។ អ្នកកាសែតបានសួរនាងថាតើកូនទីពីរចង់បានកូនស្រីឬកូនប្រុស។  Mew បាននិយាយថា ប្តីរបស់នាងចង់បានកូនស្រី ផ្ទាល់​ខ្លួន​ចង់​បានកូនប្រុសព្រោះ​ចង់​សាកការធ្វើជាម្តាយដែលមានកូនទាំងប្រុសទាំងស្រី គួរតែល្អ។ ថ្មីៗនេះ គេក៏បានធ្វើបច្ចុប្បន្នភាពលើជីវិតរបស់ខ្លួន ដែលក្នុងនោះក៏ត្រូវបានគេសួរពីបេះដូងរបស់មិត្តសម្លាញ់ Toey Jarinporn ដែលកំពុងតែមានទំនាក់ទំនងជាមួយបុរសម្នាក់ក្រៅវិស័យសិល្បៈ ដែលត្រូវបានគេចាប់អារម្មណ៍ពេលនេះ។

នាងក៏បានប្រាប់ការតាម​ពិតនាងបានដឹងជានរណាហើយក៏មានរូបថតតែសុំមិនប្រាប់ទៅអ្នកក្រៅទេ។ ហើយនៅពេលដែលគេសួរទៀត Toey ស្រស់ស្រាយជាងមុនពេលដែរឬទេបន្ទាប់ពីមានមិត្តប្រុស ចំណែកMew ក៏ប្រាប់ថាគាត់មើលទៅស្រស់ស្រាយជាងមុន វាជារឿងធម្មតាទេដែលមានមិត្តប្រុសធ្វើ​ឱ្យ​វា​មាន​ជីវិត ។
After Footer (Active) - damrei Mr1 Zone2
Eriya