រីកចម្រើនធំធាត់គ្រប់ ៥ ឆ្នាំបរិបូរណ៍ហើយសម្រាប់កូនប្រុសច្បងរបស់អ្នកម៉ែ chomismaterialgirl និងប៉ាប៉ា nottvisrut ដែលថ្ងៃកំណើតរបស់កូនប្រុសជាទីស្រលាញ់លើកនេះ ទាំងអ្នកម៉ាក់និងប៉ាប៉ាបានធ្វើរឿងច្រើនណាស់ដើម្បីអោយកូនៗសប្បាយចិត្តហើយមានថ្ងៃដ៏រំភើបរីករាយមួយជាមួយមនុស្សដែលពួកគេចូលចិត្ត!

ក្នុងថ្ងៃកំណើតរបស់កូនប្រុសតារាស្រីបានភ្ញាក់ពីព្រលឹមនាំកូនៗធ្វើបុណ្យដាក់បាតសុំពរថ្ងៃកំណើតពីព្រះធម៌ហើយផុសចូលក្នុង Story អ៊ិនស្តាក្រាមរបស់ខ្លួននូវរូបបីនាក់ម្តាយកូនដ៏សែនកក់ក្តៅ។ ចំណែកនៅក្នុងអ៊ិនស្តាក្រាមរបស់លោក nottvisrut គាត់បានផុសរូបបីនាក់ប៉ាកូនព្រមជាមួយ Caption សសេរថា “Happy birthday boys. Daddy loves you both very much! ❤️⚡️🌪 (រីករាយថ្ងៃកំណើតកូនប្រុស ប៉ាស្រលាញ់កូនទាំងពីរខ្លាំងណាស់!” ។

ដល់ពេលល្ងាចនៃថ្ងៃដដែលអ្នកទាំងពីរបានរៀបចំកម្មវិធីខួបកំណើតអោយកូនប្រុសជាមួយពូៗមីងៗ និងមិត្តស្និទ្ធស្នាលរបស់អូនសាយហ្វា-ផាយុ យ៉ាងសប្បាយរីករាយនិងមានលក្ខណ:ទ្រង់ទ្រាយធំ។ ខួប ៥ឆ្នាំលើកនេះអូន សាយហ្វា-ផាយុ ផ្លុំទាននំខេកស្ទើរមិនអស់ព្រោះគ្រប់គ្នារៀបចំនំអោយច្រើនជាងឆ្នាំណាៗទាំងអស់ ដែលអាចនិយាយបានថាជាការកាត់នំខេកដែលធំបំផុតរបស់គ្រួសារ។
អត្ថបទដោយ សា




