គួរឲ្យសរសើរណាស់! ឱក សុគន្ធកញ្ញា ដាក់លក់សម្លៀកបំពាក់របស់ខ្លួន យកលុយទាំងអស់បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា!(មានវីដេអូ)

ជារឿងមួយគួរសរសើរខ្លាំងណាស់ ដែលកាលពីម្សិលមិញនេះ កំពូលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូប្រកាសលក់សម្លៀកបំពាក់របស់ខ្លួន ដើម្បីយកលុយទាំងអស់ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងនោះផងដែរ តាមការរៀបរាប់របស់អ្នកនាង សម្លៀកបំពាក់ដែលដាក់លក់នោះគឺសុទ្ធសឹងតែជាសម្លៀកបំពាក់ដែលអ្នកនាង ធ្លាប់ពាក់ពេលឡើងឆាក និងនៅផ្ទះធម្មតា ដែលតម្លៃគឺចាប់ពី១០ដុល្លារ ដល់២០ដុល្លារ។

ពិតណាស់ក្រោយពេលដែលមហាជន បានឃើញទង្វើល្អរបស់តារាស្រីរូបនេះភ្លាម គ្រប់គ្នាក៏បាននាំគ្នាសរសើរ និងបានចែករំលែកដំណឹងនេះពេញបណ្ដាញសង្គមតែម្ដង៕ តោះ! ចង់ជ្រាបពីទីតាំងដាក់លក់សម្លៀកបំពាក់ សូមទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី