តារាសម្ដែងស្រីជើងចាស់តួឯកស្រីហ្វេសិនល្បីនៅប្រទេសថៃនិងឆាកអន្ដរជាតិនាង Chompoo Araya និយាយប្រាប់ពីជីវិតកាលពីវ័យកុមារភាពរបស់នាង និងរបៀបចិញ្ចឹមកូនទាំង៣របស់នាងដែលនាងចង់ឲធំឡើងដូចជានាងដែរ ព្រោះនាងស្រលាញ់ការចិញ្ចឹមកូនរបស់ម្ដាយនាងណាស់។
ដោយតារាស្រីនាង Chompoo បាននិយាយក្នុងកិច្ចសម្ភាសន៍មួយផងដែរថា នាងកាលពីក្មេងថ្វីត្បិតតែជាកូនកាត់ តែមិនមានជីវភាពធូធារអីនោះឡើយ ផ្ទះនាងជាគ្រួសារធម្មតាមិនមែនទ្រព្យស្ដុកស្ដម្ភមិនបានចូលរៀនសាលាថ្លៃៗ ឬរៀនពិសេសរៀនតន្ដ្រីអីនោះឡើយ តែពេលនេះនាងក៏នៅតែអាចជា Chompoo Araya ដូចសព្វថ្ងៃ។ នាងគិតថានេះមកម្ដាយនាងចិញ្ចឹមនាងបែបផ្ដល់សេរីភាពការជ្រើសរើសជីវិត ហ៊ានធ្វើអ្វីដែលខ្លួនចង់ធ្វើ ដូចនេះហើយពេលដែលនាងមានកូនៗ នាងក៏ចង់បង្រៀនកូនឲរស់នៅមានសេរីភាពជារបស់ខ្លួន មិនរំពឹងថាកូនត្រូវក្លាយជាបែបនេះឬបែបនោះ មិនហាមរាល់សកម្មភាពដែលចង់ធ្វើ តែក៏តាមមើលផ្ដល់ដំបូន្មាន ព្រោះនាងចង់ឲកូននាងធំឡើងមានភាពជឿជាក់ហ៊ានសម្រេចចិត្តនិងទទួលខុសត្រូវដោយខ្លួនឯង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ