កប់ណាស់! មិនទាន់រៀបការមែន តែគូស្នេហ៍តារាថៃ Fon លេងជូនកាដូសុទ្ធរថយន្តស៊េរីទំនើបហ្មង!(មានរូបភាព)

ពិតណាស់ចាប់តាំងពីពេលដែលតារាសម្ដែងថៃសំបូរប្រជាប្រិយភាព កញ្ញា Fon បង្ហាញពីទំនាក់ទំនងស្នេហាភេទដូចគ្នាជាមួយគូស្នេហ៍ជាសាធារណៈមក គេសង្កេតឃើញតារាស្រីរូបនេះ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មហាជនជាច្រើននាំគ្នាភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញ គូស្នេហ៍របស់ Fon បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងជូនជាកាដូដល់រូបនាង ធ្វើឲ្យនាងរំភើបចិត្ត ញញឹមបិទមាត់មិនជិតនោះទេ។

ក្រោយពេឃើញបែបនេះ មហាជនជាច្រើនសរសើរដល់គូស្នេហ៍តារាស្រីរូបនេះ ទោះបីជាបច្ចុប្បន្នអ្នកទាំងពីរ មិនទាន់រៀបការក្លាយជាប្ដីប្រពន្ធស្របច្បាស់ក៏ដោយ តែអ្នកទាំងពីរបានប្រើជីវិតដូចប្ដីប្រពន្ធរួចស្រេចបាត់ទៅហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី