អូហូនៅក្មេងវ័យម្លេះទេ! តួឯកស្រីមានប្រជាប្រិយភាពទាំងរូបគឺតារាស្រីនាង Taew Natapohn និងតារាស្រីនាង Toey Jarinporn ចង់មករំលឹកអតីតកាលត្រលប់មកកាន់កាលពីនៅវ័យជំទង់របស់ខ្លួន សម័យនៅរៀនជាសិស្សវិទ្យាល័យក្មេងវ័យស្លៀកពាក់និងមានមុខមាត់យ៉ាងណាដែរ?
ធ្មេចបើកៗរំលងទៅជាច្រើនឆ្នាំបាត់ទៅហើយ តួឯកស្រីនាង Toey និង Taew ថ្វីត្បិតតែបច្ចុប្បន្នមុខមាត់រូបសម្រស់នៅក្មេងខ្ចីដូចវ័យជំទង់តែពួកនាងក៏មានអាយុរច្រើនតាមពេលវេលាដែលកន្លងផុតទៅហើយផងដែរ។ ដោយ Toey ឆ្នាំនេះអាយុរ៣២ ចំណែកឯ Taew វិញឆ្នាំនេះអាយុរ៣៣ឆ្នាំហើយ ទាំងគូធ្លាប់អតីតកាលវ័យជំទង់ អនុស្សាវរីយ៍កាលនៅវ័យរបស់ខ្លួន ពេលនេះចង់រំលឹករឿងចាស់នៅគ្នាមកស្លៀកពាក់ជាសិស្សសាលា និងមានរូបភាពកាលពីនៅវ័យរៀនឲប្រៀបធៀបផងដែរ។
តួឯកស្រីនាង Taew កាលនៅវ័យរៀន
តួឯកស្រីនាង Toey កាលនៅវ័យរៀន
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ