តែងតែបង្ហាញវត្តមាន ផ្តល់កំលាំងចិត្ត និងជួយគ្នាជានិច្ចចំពោះគូតួឯកស្រីឆ្នើម kimmy_kimberley និងកញ្ញា Urassayas ដែលរាប់អានគ្នាយ៉ាងជិតស្និទ្ធតាំងពីចូលវិស័យសិល្ប:ដំបូងៗរហូតមកទល់ពេលបច្ចុប្បន្ន។ ចុងក្រោយកញ្ញា យ៉ាយ៉ា ស្ម័គ្រចិត្តជួយមិត្តសំលាញ់ចាត់ចែងពិធីមង្គលកា និងព្រមកែតារាងការងារដើម្បីមកធ្វើជាអ្នកកំដរកូនក្រមុំ។

ថ្មីៗនេះតារាស្រី Urassayas បានបង្ហាញអារម្មណ៍ពាក់ព័ន្ធនិងរឿងគម្រោងរៀបការរបស់ខ្លួនជាមួយមិត្តប្រុសលោក Nadech នៅក្នុងកម្មវិធី 3 Zaap ថានាងចាប់ផ្តើមភ័យព្រួយហើយបារម្មណ៍ពេលនិយាយដល់រឿងអាពារហ៍ពិពារហ៍។ ព្រោះបន្ទាប់ពីបានជួយ kimmy_kimberley គិតអំពីកម្មវិធីទាំងមូលហើយនាងបានឃើញថាវាជារឿងធំ លំអិតស្មុគស្មញជាទីបំផុត ហើយមានអារម្មណ៍ថាហត់ចិត្តមិនដឹងថាខ្លួនឯងអាចរៀបចំបានឬក៏អត់។
ប៉ុន្តែពិធីករ និងមិត្តរួមកម្មវិធីជាច្រើននាំគ្នាកាត់ ហើយលើកទឹកចិត្តមិនអោយនាងបារម្មណ៍ភ្លាមៗថាមិនអីទេមានអ្នកចាំជួយគិតច្រើនណាស់ ណាមួយកូនក៏កំលោះស្រលាញ់ខ្លាំងគាត់មិនបណ្តោយអោយនាងហត់នោះឡើយ សំខាន់ឆាប់ឆ្លើយ YES ទៅដើម្បីអោយគ្រប់គ្នានឹងដឹងថាគួរជួយត្រង់ចំនុចណាខ្លះ។
អត្ថបទដោយ សា





