ជាគូស្នេហ៍មួយគូទៀតដែលចូលរួមក្នុងប៉ុស្តិ៍លេខ៣ បន្ទាប់ពីបើកថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហា តែងតែមាន ភាពផ្អែមល្ហែម ឱ្យគេឃើញ ជាញឹកញាប់ ។ សម្រាប់គូស្នេហ៍ របស់ Bow-Maylada និង Alek-Theeradej ហើយលើសពីនេះ អ្នកទាំងពីរស្អិតល្មួតជាមួយគ្នា ទីណាមានBow ត្រូវតែមានAlek អាចនិយាយបានថាមិនដែលនៅឆ្ងាយពីគ្នានោះទេ។
ប៉ុន្តែថ្មីៗនេះ កាលពីយប់មិញ (ថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2022) លោក Bow និងក្រុមការងាររបស់រឿង ใต้เงาตะวัน (Tai Ngao Tawan) បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីធ្វើដំណើរទៅប្រទេសអូស្ត្រាលីដើម្បីថតរឿងភាគមួយនេះ ។ ក្នុងនោះដែរ គេឃើញមានឃ្លីបដែលត្រូវបានចែករំលែកយ៉ាងច្រើននោះ គឺជាឃ្លីបរបស់ Bow និង Alek ឈរនៅកណ្តាលព្រលានយន្តហោះលាគ្នាទៅវិញទៅមក វាជាពេលវេលាដ៏គួរឱ្យស្រលាញ់មួយទៀត។
After Footer (Active) - damrei Mr1 Zone2
Eriya




