មិននឹកស្មានសោះ! តារាថៃ Hunz និងគូស្នេហ៍តាមគ្នាយ៉ាងស្អិតគ្រប់ពេល តែបែរជាមិនទាន់គិតរឿងរៀបការ!(មានរូបភាព)

ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃប្រុសលោក Hunz និងតារាស្រីកញ្ញា Gyeon Seo កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនមិនស្ទើរនោះទេ។

យ៉ាងណាមិញតាមគេសង្កេតមើលទៅ តារាសម្ដែងទាំងពីរដួងនេះ ជារឿយៗតែងតែទៅណាមកណាជាមួយនិងគ្នាយ៉ាងស្អិតរមួត តែដោយឡែកកាលពីពេលថ្មីៗនេះ លោក Hunz បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត នៅពេលដែលគេសួរលោកទាក់ទងនិងគម្រោងរៀបការថា៖

«ចំពោះគម្រោងរៀបការលោកមិនទាន់មាននោះទេ ព្រោះថាសព្វថ្ងៃនេះអ្នកទាំងពីរកំពុងតែរវល់និងការងាររៀងៗខ្លួន ហើយណាមួយអ្នកទាំងពីរក៏ចង់ស្វែងយល់ចិត្តគ្នាឲ្យបានយូរជាងនេះបន្ដិចផងដែរ»។

គួរបញ្ជាក់ផងដែរថា បើគិតមកទល់បច្ចុប្បន្ននេះ គូស្នេហ៍មួយគូនេះបានទាក់ទងគ្នារយៈពេលជិត១ឆ្នាំហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃគេឃើញអ្នកទាំងពីរកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ មិនចាញ់គូស្នេហ៍គេដទៃនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី