ហ៊ានសួរក៏ហ៊ានប្រាប់ បរវកញ្ញាដែលឈ្នះវេទីការប្រកួតបវរកញ្ញាប្រចាំប្រទេសថៃឆ្នាំ២០១៦នាង Namtarn Chalita ឆ្លើយតបនឹងសំណួរអ្នកគាំទ្រក្រោយពី Comment សួរនាងថា បង Namtarn ចង់ស្អាតដូចបងណាស់ បងធ្លាប់កែអីមកខ្លះ?
ដោយរូបនាងក៏បានឆ្លើយប្រាប់ពីការកែកុនសម្រស់មុខមាត់របស់ខ្លួននាពេលកន្លងមកផងដែរ មុននឹងអាចមានមុខមាត់លេចធ្លោរដូចសព្វថ្ងៃនេះ។ បើតាមការឆ្លើយប្រាប់របស់តារាស្រីនាង Namtarn រូបនាងគឺមិនមានឆ្លងកាត់ផ្លែកាំបិតទេ តែឆ្លងកាត់មុខម្ជុល ដោយបានធ្វើការចាក់បំពេញបន្ថែមហ្វិលលឺនេះត្រង់ក្រោមភ្នែកនិងបបូរមាត់ឲមើលទៅពេញស្អាត និងចាក់ប៊ូថក់នៅមុខកុំឲមើលឃើញភាពជ្រីវជ្រួយផងដែរ។ គួរបញ្ជាក់ផងដែរថាបវរកញ្ញាស្រីនាង Namtarn Chalita ក្រោយពីបញ្ចប់ការប្រកួតរួចមក រូបនាងក៏បានមកធ្វើកាងារក្នុងវិស័យការសម្ដែងនិងបានសម្ដែងជាតួឯកស្រីរួចមកហើយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ