រៀនមិនចប់មហាវិទ្យាល័យ តែតារាទាំងពីរនេះនៅតែអាចរកប្រាក់បានច្រើនលានដុល្លារ

 

ជាការពិតណាស់អោយតែមានភាពតស៊ូទោះជាអ្នកស្ថិតក្នុងស្ថានភាពណាក៏ដោយ អ្នកគង់តែទទួលបានជោគជ័យ ដូចតារាទាំងពីរដួងនេះជាឧទាហរណ៍ស្រាប់។

១. Chow Yun Fat

អ្នកដែលនិយមគាំទ្រខ្សែភាពយន្ដហុងកុងច្បាស់ជាស្គាល់រូបលោកជាមិនខាន។ លោក Chow Yun Fat សិក្សាបានត្រឹមថ្នាក់ទី ១២ ប៉ុណ្ណោះ នៅពេលលោកឳពុកជាស្រលាញ់ធ្លាក់ខ្លូនឈឺ លោកក៏ត្រូវធ្វើការទាំងព្រឹកល្ងាចដើម្បីរកលុយមកមើលថែឳពុករបស់លោក។ ដោយសាររូបរាងសង្ហារ និងឱកាសអំណោយផលលោកត្រូវបានទូរទស្សន៍ TVB ចាប់អារម្មណ៍ ហើយបានទទួលថតស្បតមួយ។  ក្រោយមកលោកក៏បានចុះកុងត្រាជាមួយ TVB ចាប់តាំងពីពេលនោះមកជីវិតរបស់លោកក៏ប្រែប្រួល។ មកដល់បច្ចុច្បន្ននេះលោកមានទ្រព្យសម្បត្តិជាង ៧០០​ លានដុល្លារ តែក៏ជ្រើសរើសយកការរស់នៅបែបសាមញ្ញហើយក៏មានគម្រោងបរិច្ចាកប្រាក់ទាំងអស់នោះ ព្រោះលោកគ្មានគ្រួសារនោះទេ។

២. Zhao li ying

ជាក្មេងដែលកើតនៅក្នុងគ្រួសារដែលមានជីវភាពយ៉ាប់យឺនដោយម្ដាយឳពុកជាកម្មករនៅខេត្ត Hebei ប្រទេសចិន នាងក៏ត្រូវបោះបង់ក្ដីស្រមៃចង់ក្លាយជានារីអាកាសចរណ៍ ព្រោះតែគ្មានលទ្ធភាពរៀនបន្ដ។ មកដល់ឆ្នាំ ២០០៦ នាងក៏បានប្រលងជាប់ក្នុងកម្មវិធីស្វែងរកតារាក្មេងមួយ។ ក្រោយមកនាងក៏បានសម្ដែងជាតួនាយរងជាង ១០០ រឿង ដោយសាររការខិតខំប្រឹងប្រែងទើបធ្វើអោយនាងបានក្លាយជាតួឯកនិងមានកេរ្ដិ៍ឈ្មោះល្បីដូចសព្វថ្ងៃ។ បច្ចុប្បន្ននេះនាងមិនត្រឹមតែជាតារាស្រីលំដាប់ជួរមុខនៅប្រទេសចិនដែលសល់លុយលានដុល្លារនោះទេ នាងក៏មានស្វាមីដែលជាតារាប្រុសល្បី Feng Shao Feng និងមានបុត្រម្នាក់ថែមទៀតផង។

អត្ថបទដោយ៖ ស្រីពេជ្រ