កញ្ញា aum_patchrapa ទៅធ្វើការទាំងកំពុងមានទុក្ខ មិត្តប្រុសហាយសូទៅតាមនៅក្បែរមិនព្រមឃ្លាតទាល់កម្មវិធីចប់!
រឿងមានស្មារតី និងមានទំនួលខុសត្រូវខ្ពស់ត្រូវលើកអោយកញ្ញា aum_patchrapa តួឯកស្រីដែលល្បីល្បាញគ្រងតំណែងលំដាប់លេខ១របស់ប្រទេសថៃបានជាង៣០ឆ្នាំ។ ចុងក្រោយទោះបីកំពុងជួបទុក្ខសោកបាត់បង់សត្វចិញ្ចឹមជាទីស្រលាញ់ តារាស្រីក៏នៅតែធ្វើចិត្តរឹងមាំហើយទៅចូលរួមការងារដែលបានទទួលមុនពេលហេតុមិនល្អកើតឡើងនៅក្នុងគ្រួសារ។

កញ្ញា aum_patchrapa ចូលរួមក្នុងនាងជា Presenter ថ្មីរបស់ផលិតផលទឹកអប់ម៉ាដាមហ្វីន “GLAM Collection” ដែលបានធ្វើអោយអ្នកចូលរួមក្នុងកម្មវិធីទាំងអស់ភ្លឹកជាមួយសម្រស់អមត: និងភាពគួរអោយស្រលាញ់របស់តារាស្រី។

ហើយក្នុងកំឡុងពេលដែលត្រូវធ្វើការទាំងកំពុងកាន់ទុក្ខបែបនេះមិត្តប្រុសរបស់កញ្ញា aum_patchrapa ទៅផ្តល់កំលាំងចិត្ត ជួយគាំទ្រនិងយកអាសាគ្រប់បែបយ៉ាងដើម្បីអោយមិត្តស្រីអាចឆ្លងផុសស្ថានភាពមិនសប្បាយចិត្តបែបនេះបានរលូន។

អត្ថបទដោយ សា



