ចាំមើល Aum Patcharapa ថាយ៉ាងម៉េចវិញ…ក្នុងឋានៈជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់ A Supachai ត្រលប់មកជាតារាស្រីស្អាតហើយស៊ិចស៊ីជាង! មានវីដេអូ

បើមើលពីសកម្មភាពញោះគ្នាលេងសើចៗគិតធម្មតាទេ តែការលេងសើចនេះចាប់ផ្ដើមបង្ហញអោយឃើញម្ដងបន្ទិចៗហើយ សម្រាប់គម្រោងផែនការណ៍ផ្លាស់ប្ដូរគ្នារវាង Aum Patcharapa ជាមួយនិង A Supachai ដែលក្នុងពេលនេះតារាស្រីលំដាប់ជួរមុខប្រទេសថៃប្ដូរចិត្តមកទទួលតួនាទីជាអ្នកនៅពីក្រោយ បណ្ដុះតារាមួយដួងធំមកបញ្ចេញពន្លឺលំដាប់ប្រទេសក្នុងវិស័យសិល្បៈ

ដោយ Aum បាននិយាយទាក់ទងទៅនិងរឿងអស់សំណើចលើកនេះ ខណៈពេលនាងបានធ្វើដំណើរមកចូលរួមកម្មវិធី 8th Celebration of Madame Fin បានផ្ដល់ឱកាសដល់មហាជនបានដឹងកាន់តែច្បាស់ ហើយនៅមានប្រាប់ទៀតថាបើនិយាយពីគម្រោងការនេះនាងតាំងចិត្តយ៉ាងពេញទំហឹងពិតមែន

After Footer (Active) - damrei Mr1 Zone2

“អូន A Supachai ជាសិស្សប្អូនថ្មី ចំណែកឯខ្ញុំជាអ្នកចាត់ការផ្ទាល់ខ្លួន ក៏មានការកាត់លុយគ្នាខ្លះដែរវាជារឿងធម្មតាទេ ព្រោះ Aum ត្រូវមើលថែគាត់ច្រើនយ៉ាង ដូចជារឿងខោវអាវ មួយរយៈក្រោយមកនេះសំលៀកបំពាក់គាត់ល្អជាងមុនច្រើន ទើបខ្ញុំត្រូវផ្ដល់ការណែនាំជូនគាត់ ការព្រឹក្សាយោបល់ក្នងនាមយើងជាសិស្សច្បង ដាក់ចិត្តខ្លាំងណាស់ថានិងធ្វើអោយសិស្សប្អូនម្នាក់នេះល្បី អោយក្លាយជាតារាមួយដួងធំជះពន្លឺចែងចាំងតែម្ដង (សើច)

ក៏ក្លាយជាអ្នកចាត់ការរួចរាល់ហើយ ព្រោះកម្រៃចូលគ្រាន់បើដែរ ចង់បានអីក៏សុំគាត់ ទោះបីជាគាត់រកការងារខ្លួនឯងហើយយើងអត់ជាប់ទាក់ទងអីសោះ យើងក៏អាចកាត់លុយបាន (សើច) វាជារឿងធម្មតាទេ ប្អូនម្នាក់នេះមានស្ដាប់បង្គាប់ខ្លះមិនស្ដាប់ខ្លះដែរ បើសួរថាមានខ្លាចក្មេងថ្មីម្នាក់នេះស្អាតជាងឬស៊ិចស៊ីជាង គឺចម្លើយ គ្មានអ្វីត្រូវប្រថុយជាងនេះទៀតទេ”

អត្ថបទដោយ : នីត្តា