ជាគូស្វាមីភរិយាដែលមានហ្វែនៗគាំទ្រនិងមានមិត្តភក្តិចាំជួយជ្រុមជ្រែងយ៉ាងច្រើនកុះករសម្រាប់គូរបស់តារាសម្តែងស្រី noeychotika ជាមួយស្វាមីអ្នកធុរកិច្ចដែលចូលចិត្តភាពឯកជនខ្ពស់។ ពួកគេរៀបកាយូហើយតែទស្សនិកជនមិនដែលបានដឹងពីមុនទាល់តែសោះថាអ្នកទាំងពីរមិនទាន់ព្រមចុះអេតាសុីវិលជាស្វាមីភរិយាស្រប់ច្បាប់!

ចុងក្រោយទើបតែច្បាស់លាស់និងប្រកដចិត្ត តារាស្រីបានបណ្តើរស្វាមីទៅទៅធ្វើសំបុត្រអាពារហ៍ពិពារហ៍យ៉ាងត្រឹមត្រូវហើយប្រកបដោយក្តីសុខបំផុត។ អ្នកនាង noeychotika បានយកវីដេអូមកផុសនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “ទាក់ទងគ្នាបាន១៤ឆ្នាំ រៀបកាបាន៦ឆ្នាំ បង្កើតកូនបានពីរនាក់ ពួកយើងទើបតែបានថ្ងៃពាលាមកចុះអេតាសុីវិលតាមច្បាប់ 💓💓 កន្លងមកខ្ញុំពិសោធហើយៗថាខ្វះម្នាក់នេះមិនបានទេ 😝😛 ស្រលាញ់ប៉ាប៉ាណា ☺️👩🏻❤️💋👨🏻 9/9/2022” ។

ហ្វែនៗឃើញហើយរំភើប និងបាននាំគ្នាមកសម្តែងក្តីរីករាយជាមួយក្រុមគ្រួសាររបស់តារាស្រីយ៉ាងច្រើនកុះករ ថ្វីត្បិតជាការពិសោធចិត្តដែលប្រើប្រាស់រយ:វែងបន្តិចតែចុងក្រោយអ្នកទាំងពីរក៏រស់ដោយខ្វះគ្នាមិនបាន ពួកគេនឹងរស់នៅប្រកបដោយសុភមង្គលបំផុតចាប់ពីពេលនេះតទៅ។
អត្ថបទដោយ សា



