អ្នកកាសែតចៃដន្យជួបលោក twopee ចេញធ្វើបុណ្យបន្ទាប់ពីចែកផ្លូវជាមួយមិត្តស្រី!! តារាប្រុសនៅមិនទាន់អាចអោយសំភាសន៍ទាក់ទងនឹងរឿងបេះដូងបានទេ!
ថ្វីត្បិតរឿងចែកផ្លូវជាមួយកញ្ញា Ladiiprang បានកន្លងផុតទៅយូយ៉ាងណាក៏ដោយលោក twopee នៅតែមិនព្រមចេញមុខអោយសម្ភាសន៍ប្រាប់ពីអារម្មណ៍របស់ខ្លួនពីរឿងដែលបានកើតឡើងអោយទស្សនិកជនបានស្លាប់នោះឡើយ។ គាត់ប្រហែលនៅប្រកាន់ជំហរចាស់ថាស្នេហារបស់គាត់នៅមានផ្លូវអាចត្រឡប់មកដូចដើមវិញបានដូចច្នេះមិននិយាយអ្វីពេលនេះគឺជារឿងដែលប្រសើរបំផុត។

ចុងក្រោយកាលពីថ្ងៃទី ៨ ខែកញ្ញាម្សិលមិញនេះក្រុមអ្នកកាសែតដែលចុះតាមរឿង “ស៊ុបតា ២៥៥០” ចៃដន្យបានប្រទះឃើញរ៉ែបភើប្រុសទៅធ្វើបុណ្យអោយចិត្តជ្រះថ្លាជាមួយមិត្តភក្តិនៅកន្លែងតែមួយ។ នៅពេលគ្រប់គ្នាតាមចង់សាកសួរសំនួរលោក twopee បានឆ្លើយថាគាត់នៅមិនទាន់បានត្រៀមខ្លួនចេញមុខនិយាយអ្វីពីរឿងស្នេហារបស់ខ្លួននោះឡើយ។

អ្នកកាសែនយល់អារម្មណ៍ហើយក៏មិនមាននរណាបង្ខំតារាប្រុសនោះឡើយ តែគ្រប់គ្នានិយាយថាលោក twopee ប្រហែលអាចធ្វើចិត្តបានខ្លះៗហើយព្រោះគាត់អាចញញឺមបានជាបណ្តើរឡើងវិញ។
អត្ថបទដោយ សា



