ក្តៅៗ តារាប្រុសសារភាពត្រង់ៗ!! Alek ប្រកាសនឹកមិត្តស្រីទ្រាំមិនបាន, Bow_maylada ត្រៀមកម្មវិធីខួបកំណើតអោយមិត្តប្រុសពេលត្រឡប់មកវិញ (មានវីដេអូ)!
ជាគូស្នេហ៍តារាដែលមិនលាក់លាមជាមួយហ្វែនៗសូម្បីមួយរឿងសម្រាប់គូរបស់តារាប្រុស Alek Teeradetch និងតួឯកស្រី bow_maylada ដែលចាប់តាំងពីថ្ងៃប្រកាសទាក់ទងរហូតមកទល់ពេលនេះអ្នកទាំងពីរតែងតែប្រាប់ពីអារម្មណ៍របស់ខ្លួនជាសាធារណ:ជានិច្ច។ ចុងក្រោយពេលមិត្តស្រីត្រូវទៅថតរឿងនៅក្រៅប្រទេស Alek ប្រាប់ថានឹកស្ទើរធ្វើអ្វីមិនកើតឡើយ គាត់ស៊ាំនឹងការដែលមាននាងក្បែរខ្លួនរាល់ថ្ងៃហើយនាពេលនេះ ពេលនាងទៅបាត់មិនដឹងត្រូវធ្វើខ្លួនយ៉ាងណា។

នៅក្នុងបទសម្ភាសន៍តារាប្រុស Alek Teeradetch បានប្រាប់ទៀតថានិយាយ Line ជាមួយគ្នារាល់ថ្ងៃ ទៅជូនដំណើរដល់ព្រលានយន្តហោះ មិនអាចជួយអោយគាត់ភ្លេចចិត្តនឹកបានឡើយ សម្រាប់ថ្ងៃខួបកំណើតខាងមុខនេះគាត់មិនចង់បានកាដូអ្វីឡើយ សុំអោយតែ bow_maylada ប្រញ៉ាប់មកវិញទៅបានហើយ (គាត់សុំតែប៉ុណ្ណឹងទេ)។

បន្ថែមលើនោះទៅទៀតលោក អាឡេក បានបញ្ជាក់ថាថ្ងៃកំណើតរបស់គាត់មិត្តស្រីនឹងមកដល់ស្រុកថៃវិញ នាងនឹងមកចូលរួមជួនគាត់ទៅធ្វើបុណ្យថ្ងៃកំណើតហើយ bow_maylada បានលួចកក់ភោជនីយដ្ឋានសម្រាប់រៀបចំកម្មវិធីខួបកំណើតអោយគាត់រួចរាល់ហើយមុនពេលឡើងយន្តហោះ។ សរុបមកស្វីតទាំងគូ មិត្តអ្នកអានទាំងអស់គ្នាអាចរងចាំមើលរូបភាពផ្អែមៗនៅថ្ងៃទី ១៥ ខែកញ្ញា ដែលជាថ្ងៃកំណើតរបស់តារាប្រុសបាន!


