ខ្យូតទ្រាំមិនបានទេលោក!! អូន Abigail ចាប់ផ្តើមធ្វើម៉ូតសក់ជាលើកដំបូង!

មានអាយុប្រាំខែគ្រប់បរិបូរណ៍ហើយសម្រាប់អូន Abigail កូនស្រីរបស់តារាស៊ុបផើស្តារ៍ chomismaterialgirl ជាមួយប៉ាប៉ា nottvisrut ដែលចាប់តាំងពីថ្ងៃផ្តល់កំណើតរហូតមកទល់សព្វថ្ងៃទស្សនិកជនផ្តល់ក្តីស្រលាញ់អោយកូនស្រីទីបីដ៏គួរអោយស្រលាញ់ម្នាក់នេះយ៉ាងច្រើនមហាសាល ហើយកាន់តែកើនឡើងជារឿយៗដោយគ្នាថ្ងៃបញ្ចប់។
សម្រាប់មុខមាត់ហ្វែនៗបែងចែកមិនបានទេថាអូន Abigail មុខកាត់រកប៉ាៗឬម៉ាក់ៗ ព្រោះមុខដូចទាំងប៉ាម៉ាក់ និងដូបងៗទាំងពីរគ្រប់គ្នា។ ប៉ុន្តែសម្រាប់ស្តាយល៍តែងខ្លួនគឺច្បាស់ណាថាកូនស្រីពៅអូនកាត់រកអ្នកម្តាយ ១០០% ព្រោះឃើញសប្បូរស្តាយល៍ប្តូរបានរៀងរាល់ថ្ងៃ ចុងក្រោយបង្ហាញម៉ូតសក់ដំបូងបង្អស់អោយហ្វែនៗបានឃើញទាំងទឹកមុខញញឹមញញែម។
ជាងធ្វើសក់របស់អ្នកម៉ែ chomismaterialgirl បានចាប់អូនអាប៊ីហ្កេលចងទីទុយជាលើកដំបូងហើយលទ្ធផលចេញមកគឺស្រស់ស្អាតខ្លាំងណាស់ សក់ទីទុយ ស្បែកពណ៌សលាយផ្កាឈូក បូកផ្សំជាមួយទឹកមុខដែលញញឺមជានិច្ចរបស់កូនស្រីទីបីបានធ្វើអោយបេះដូងរបស់អ្នកប្រើប្រាស់អ៊ិនធឺណែតរលាយអស់ហើយថ្ងៃនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា