ទីបំផុត DJ Man បញ្ចេញប្រតិកម្មហើយក្រោយពេលតុលាការដោះហៅដែលមានពាក់ព័ទ្ធ Forex3D 3ករណី!

ជាករណីដែលគ្រប់គ្នាបានផ្ដល់ចំណាប់អារម្មណ៍ជាខ្លាំង ព្រោះមានតារាល្បីៗជាច្រើននាក់ចូលទៅពាក់ព័ទ្ធជាមួយរឿងនេះ ដោយមុននេះតារាស្រីស្អាត Pinky Savika ត្រូវបានចាប់ខ្លួនបញ្ជូនចូលមន្ទីរឃុំឃាំងជាមួយនិងអ្នកម៉ាក់ហើយនិងបងប្រុសក្នុងករណី Forex3D ឆបោកក្លែងបន្លំនិងរំលោភបំពាន ច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រ

បន្ទាប់ពីមានការរាយការបង្ហាញខ្លួនរបស់តារាល្បីពីរនាក់ស្វាមីភរិយា​ Baitoey Suthiwan និង DJ ​​Man Pattanaphon ខាង DSI បានចេញមកប្រកាស 3​ករណី ឆបោកប្រជាជន, កម្ចី. ឧក្រិដ្ឋកម្មកុំព្យូទ័រ ដូចក្រុមរបស់ Pinky 

After Footer (Active) - damrei Mr1 Zone2

ហើយជាក់ស្ដែងថ្មីៗនេះ DJ ​​Man បានចេញមកបង្ហាញសកម្មភាពតាមរយៈ IG ជាលើកដំបូងបន្ទាប់ពីត្រូវបាន DSI កោះហៅ ដោយសាម៉ីខ្លួនបានផុសរូបភាពខណៈពេលទៅសំពះព្រះដើម្បីទទួលបានសិរីមង្គលដល់ខ្លួន ហើយក្រោយមកផុសរូបលោកប៉ាដែលគេងនៅមន្ទឺពេទ្យសម្រាកព្យាបាល ចុងក្រោយផុសរូបកូនស្រីក្នុង IG story

អទ្ថបទដោយ : នីត្តា