Nune - Kao ស្នេហាខុសវ័យដែលកំពុងធ្វើអោយទស្សនិកជនជ្រួលជ្រើមបំផុត!! ជាប់ជាគូតួឯកដែលគីមីត្រូវគ្នាខ្លាំងបំផុត!
ត្រូវចិត្តត្រូវថ្លើមទស្សនិកជនសម្បើមណាស់សម្រាប់ “เข็มซ่อนปลาย” របស់ស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ ៧ ដែលចាប់តាំងពីចេញផ្សាយដំបូងរហូតមកដល់វគ្គនេះមិនមានវគ្គណាមួយដែលមិនត្រូវគេលើកមកនិយាយនៅក្នុងបណ្តាណសង្គមឡើយ។ ចុងក្រោយល្បីត្រង់អ្នកដឹកនាំរឿងពូកែរើសតួឯកប្រុសតួឯកស្រីបានស៊ីចង្វាក់ ត្រូវគីមីគ្នា ធ្វើអោយហ្វែនៗពេញចិត្តស្តូក!

គូរបស់អ្នកនាង nuneworanuch និងតួឯកប្រុសជំនាន់ក្រោយលោក kaojirayu_9 ត្រូវធាតុសម្តែងសមគ្នាខ្លាំង ជួបគ្នាលើកណាធ្វើអោយទស្សនិកជនទូទាំងប្រទេសគាំទ្រអោយមានរឿងរបស់គូនេះគូនេះជាបន្តបន្ទាប់រហូត ដោយពុំមាននរណានឹកស្មានដល់ឡើយថាគូ Nune - Kao ជាគូដែលអ្នកទស្សនាបច្ចុប្បន្នកំពុងស្វែងរក។

បន្ទាប់ពីទទួលបាន Feedback ល្អៗពីទស្សនិកជនតារាប្រុសស្រីទាំងពីរនាក់បានសម្តែងសេចក្តីថ្លែងអំណរគុណចំពោះការគាំទ្ររបស់ហ្វែនៗយ៉ាងខ្លាំង ទាំងពីរនាក់អរគុណដែលចូលចិត្តហើយនាំគ្នាជួយផ្សព្វផ្សាយរឿងនេះទៅក្រៅរហូតទទួលបាន Rating ខ្ពស់ដល់ថ្នាក់នេះ។
អត្ថបទដោយ សា




