នៅតែបន្តដំណើរនាំគ្នាថតរឿងយ៉ាងសស្រាក់សស្រាំសម្រាប់តារាសម្តែងរបស់រឿង #ใต้เงาตะวัน ដែលត្រៀមចេញចាក់ផ្សាយអោយទស្សនិកជនបានទស្សនានាដើមឆ្នាំ ២០២៣ ខាងមុខនេះ។ ដោយសារស្ថានភាពកូវីដ១៩បានល្អប្រសើរឡើងវិញថ្មីៗនេះក្រុមការងារទាំងអស់បាននាំធ្វើហោះហើរទៅដល់ប្រទេស អូទ្រីស ដើម្បីចាប់យកបរិយាកាសប្លែកភ្នែកមកចែកចាយជូនហ្វែនៗដែលរងចាំទស្សនារឿង។

ចុងក្រោយផេកហ្វេសប៊ុកផ្លូវការណ៍របស់លោក Mark-Prin បានយករូបភាពនៅប្រទេសអូទ្រីសខ្លះៗមកផុសហើយបានសសេរសាថា “ជាមនុស្សឬរបស់កំដៅសីតុណ្ហភាពនេះ? ហេតុអ្វីជុំវិញខ្លួនកក់ក្តៅម្ល៉េះ? #ใต้เงาตะวัน #កក #រីណា #អូទ្រីស #mark_prin #markprin #prinfanclub”។ តារាប្រុសស្រីនិងក្រុមការងារទាំងអស់កំពុងនៅក្នុងទីកន្លែងដែលមានបរិស្ថានស្រស់ស្អាតបំផុត កក់ក្តៅបំផុតហើយស្រស់ស្អាតបំផុត ឃើញហើយស្រស់ស្រាយតាម។

បណ្តាលអោយហ្វែនរបស់តួឯកប្រុស ក៏ដូចជាហ្វែនៗដែលរងចាំទស្សនារឿងរបស់ Mark – Bow នាំគ្នាចូលមកខមមិនប្រាប់ថាចង់ឃើញរូបភាពច្បាស់ៗត្រជាក់ភ្នែកនៅតាមអេក្រង់ទូរទស្សន៍ខ្លាំងណាស់ ចង់អោយរឿងឆាប់បានចេញផ្សាយណាស់ ទេសភាពស្អាតបែបនេះគ្រប់គ្នាទ្រាំលែងបានហើយ!
អត្ថបទដោយ សា




