តួឯកស្រីនាង Kwan សុំកែខ្លួន អ្នកចោទនាងធ្វើបាបមេផ្ទះបាយជាមួយឆ្កែ មិនជឿមានភស្ដុតាង…

តួឯកស្រីនាង Kwan Usamanee ហួសចិត្តចេះតែមានអ្នកជឿហើយ ថែមនាំគ្នាមកជេររូបនាងពេញបណ្ដាញសង្គមទាំងដែលរឿងនេះអត់សមហេតុផលអីបន្ដិច ក្នុងករណីចោទរូបនាងថាធ្វើបាបមេផ្ទះឲគេងមិនគ្រប់គ្រាន់និងឲហូបបាយចានជាមួយឆ្កែ។

ដោយមុននេះមានរឿងដ្រាម៉ាផងដែរជាមួយនឹងតួឯកស្រីនាង Kwan Usamanee ព្រោះតែអតីតមេផ្ទះអ្នកបម្រើកាងារក្នុងផ្ទះរបស់នាងបានទៅនិយាយនិងសសេរថាកាលពីរូបគាត់នៅផ្ទះរបស់តារាស្រីគឺវេទនាណាស់ ឲធ្វើការរហូតបានដេកតែមួយថ្ងៃមួយម៉ោងទេថែមទាំងឲគាត់ហូបបាយចានជាមួយចានដាក់បាយឲឆ្កែថែមទៀតផង។ គ្រាន់តែមានការបង្ហោះបែបនេះភ្លាម  Kwan ក៏ត្រូវបានគេជេរនាងមួយប្រាវផងដែរ ទើបរូបនាងសម្រេចចិត្តឆ្លើយតបវិញផងដែរថា សូមអ្នកគាំទ្រទាំងអស់គ្នាជួយគិតពីហេតុផលនៃរឿងនេះ តើមានមនុស្សឯណាដេកតែមួយថ្ងៃមួយម៉ោង ហើយបើមានគេឲអ្នកហូបបាយចានជាមួយឆ្កែតើព្រមកើតទេ ហេតុអ្វីមិនឈប់តាំងពីដំបូង ធ្វើការរាប់ឆ្នាំទើបមិនឈប់ហើយមួលបង្កាច់នាងដូច្នេះ។ នាងគ្រាន់តែដាស់តឿនទេ បើនៅតែមិនឈប់នាងនិងធ្វើតាមផ្លូវច្បាប់ហើយ នៅផ្ទះរបស់នាងមានកាំមេរ៉ាសុវត្ដិភាព ឃើញពីការរស់នៅរបស់មេផ្ទះកន្លងមក និងពីមូលហេតុដែលនាំឲមានការឈប់ពីកាងារផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ