ជាយូមកហើយដែលលោកតារបស់អូន មីកា – មីយ៉ា និយាយថាចង់បានចៅបន្ថែមតែតារាស្រីនិងស្វាមីក៏មិនដែលទទួលយល់ព្រមថានឹងយកសមាជិកថ្មីបន្ថែមនោះដែលព្រោះចង់ត្រឡប់ទៅទទួលការងារសិល្ប:ពេញដៃពេញជើងវិញ។ ចុងក្រោយគួរអោយភ្ញាក់ផ្អើល Pok-Margie បង្ហាញសមាជិកថ្មីអោយហ្វែនៗកម្មវិធី Youtube បានស្គាល់!

នៅក្នុងកម្មវិធី “ป๊อกกี้ on the run SS5 EP4” តារាប្រុសស្រីបាននាំទស្សនិកជនដែលគាំទ្រគ្រួសាររបស់ពួកគេទៅស្គាល់សមាជិកគ្រួសារថ្មីដែលមានឈ្មោះថា “សុមផន = សមតាមព” និង “សុមវ៉ាំង=សមតាមបំណងប្រាថ្នា” ដែលជាសត្វអណ្តើកពូជយក្សធំលំដាប់ទីពីររបស់ពិភពលោក។

អ្នកទាំងពីរជ្រើសរើសចិញ្ចឹមសត្វបន្ថែមនៅក្នុងផ្ទះព្រោះដើម្បីបរិយាកាសនៅផ្ទះកាន់តែសម្បូរបែប ណាមួយកូនៗចូលចិត្តសត្វអណ្តើកស្រាប់។ នៅពេលមានសត្វអណ្តើកចូលមកជាសមាជិកថ្មី គ្រប់គ្នាមានសកម្មភាពល្អៗដើម្បីធ្វើរួមគ្នារាល់ថ្ងៃរាល់ថ្ងៃបន្ថែមមួយមុខទៀតបណ្តាលអោយគ្រួសាររបស់ពួកគេកាន់តែសប្បាយរីករាយមួយកម្រិតបន្ថែមទៀត។


អត្ថបទដោយ សា

