បរិយាកាសតារាស្រី aum_patchrapa ជូនដំណើរសត្វសំណប់ចិត្តទាំងអាល័យ!!

សត្វចិញ្ចឹមជាទីស្រលាញ់របស់កញ្ញា aum_patchrapa បានចាកឆ្ងាយពីតារាស្រីនិងក្រុមគ្រួសារទៅមួយហើយ ដែលធ្វើអោយគ្រប់គ្នាដែលជាសមាជិកសោកស្តាយដែលព្យាយាមរក្សារមិនបានសម្រេច។ ក្រោយពេលយកមកពីមន្ទីពេទ្យវិញតារាស្រីមិនទាន់រៀបចំកម្មវិធីបូជាសាកសពរបស់សុនក់ឈ្មោះ “តៃតិល” ភ្លាមៗនោះទេនាងរក្សារទុកអោយសត្វជាទីស្រលាញ់បាននៅជាមួយសត្វផ្សេងទៀត និងបាននៅផ្ទះប៉ុន្មានថ្ងៃសិន។
មកទល់ថ្ងៃនេះទើបសមាជិកគ្រួសារសម្រេចចិត្តរៀបចំកម្មវិធីជូនដំណើរ “តៃតិល” ទៅកាន់លោកថ្មីទាំងក្រៀមក្រំ។ កញ្ញា aum_patchrapa បានផុសរូបជាច្រើនចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption សសេរថា “ពួកយើងនឹកតៃតិលណា អរគុណបងប្អូនគ្រប់គ្នាដែលបានមកចូលរួមជូនដំណើរប្អូន សូមទៅអោយបានស្ងប់ណាបេះដូងរបស់បង​❤️”។
ដោយមានមិត្តភក្តិស្និទ្ធស្នាលក្នុងវិស័យសិល្ប:ជាច្រើនបានចូលមកសម្តែងក្តីសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់តារាស្រីព្រោះគ្រប់គ្នាដឹងថាទាំងអ្នកម្តាយ លោកប៉ា និងកញ្ញា aum_patchrapa ផ្ទាល់ស្រលាញ់សត្វចិញ្ចឹមទាំងអស់ប្រៀបដូចកូនៗនិងប្អូនៗរបស់ខ្លួន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា