urassayas មានអារម្មណ៍ថាខ្លួនបានធ្វើខុសចំពោះមិត្តប្រុសបន្ទាប់ពីអោយសម្ភាសន៍នៅក្នុងកម្មវិធី 3 Zaap! សន្យានឹងធ្វើបែបនេះនៅក្នុងមង្គលការបស់ Kimberley!

បានក្លាយជាតារាស្រីដែលនរណាៗក៏រងចាំឃើញថ្ងៃដែលនាងត្រូវមិត្តប្រុសលុតជង្គង់សុំរៀបការដែលសម្រាប់កញ្ញា urassayas ដែលនៅពេលនេះមិត្តភក្តិសំណប់ចិត្ត Kimberley កំពុងវ៉ាដាច់មុន។ ចុងក្រោយម្ចាស់ខ្លួនបានអោយសម្ភាសន៍បងប្អូនអ្នកយកពត៌មានថានាងមានអារម្មណ៍ថាខ្លួនឯងបានធ្វើខុសចំពោះលោក kugimiyas បារម្មណ៍ដល់ថ្នាក់យករឿងនេះទៅនិយាយជាមួយម៉ាក់។
នៅក្នុងរត់ម៉ារ៉ាតុង “BangkokAirwaysBoutiqueSeries2022” តារាស្រីត្រូវបានគេសាកសួរអំពីកម្មវិធីសុំគ្នារៀបកា នាងបានឆ្លើយថានាងខុសហើយដែលនិយាយបែបនោះនៅក្នុងកម្មវិធី 3 Zaap កញ្ញាយ៉ាយ៉ាគិតថាចម្លើយរបស់នាងនៅថ្ងៃនោះបានដាក់សំពាធអោយមិត្តប្រុសជាខ្លាំង នាងមិនគួរឆ្លើយចេញដូចច្នោះសោះឡើយ។
បន្តដោយសំណួរពាក់ពាក់នឹងការត្រៀមខ្លួននៅក្នុងពិធីមង្គលការបស់មិត្តសំលាញ់ កញ្ញា urassayas បាននិយាយថានាងបានត្រៀមខ្លួនរួចរាល់ ហើយក៏តាំងចិត្តថានឹងចាប់បាច់ផ្កាកូនប្រមុំអោយបានផងដែលដើម្បីបានក្លាយជាកូនក្រមុំបន្ទាប់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា