បានក្លាយជាតារាស្រីដែលប្រជាប្រិយភាពធ្លាក់ចុះអស់មួយរយ:ធំហើយសម្រាប់កញ្ញា taewaew_natapohn ដែលធ្លាប់ល្បីខ្លាំងក្នុងនាមជា “ចៅម៉ែណាឃី” ហើយធ្លាក់ចុះមកវិញបន្ទាប់ពីមានដ្រម៉ាព្យាយាមលាក់បាំងចរិកពិត។ ថ្មីៗនេះចំនួន Like នៅក្នុងអ៊ិនស្តាក្រាមចាប់ផ្តើមកើនឡើងជាកំហុកព្រោះរូបបង្ហាញដងខ្លួន។

តារាស្រីផុសរូបស៊ិចស៊ីពីរសន្លឹកចូលក្នុងអ៊ិនស្តាក្រាមធ្វើអោយគ្រប់គ្នាបើកភ្នែកធំៗចាំសង្កេតមើលដងខ្លួនដ៏សែនស៊ិចស៊ីរបស់រាតាស្រី។ រូបចុងក្រោយនោះធ្វើអោយចំនួយ Like ផ្ទុះឡើងដល់ ១សែននាក់ច្រើនជាកន្លងមកដែលទទួលបានត្រឹមខ្ទង់ម៉ឺនតែប៉ុននោះ។

អាចនិយាយបានថាប្រជាប្រិយភាពរបស់កញ្ញា taewaew_natapohn កំពុង ហើយអាចត្រឡប់មកល្បីដូចដើមវិញហើយ ហ្វែនៗថ្មីរបស់តារាស្រីអាចជានារីៗដែលកំពុងជក់ចិត្តជាមួយការហាត់ប្រាណយករាងស្រលូន និងរូបរាងទាក់ទាញ។
អត្ថបទដោយ សា



