តារាស្រី aff_taksaorn បកស្រាយប្រធានបទដែលលោក songkarn_tae បានលើកឡើងនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន!

មុននេះមានដ្រាម៉ាបានផ្ទុះឡើងបន្ទាប់ពីលោក songkarn_tae ផុសរូបកូនស្រីហើយសសេរជាសារទំនងថាអតីតភរិយាយមិនសូវនាំកូនមកលេងខ្លួន មកលេងលោកតាលោកយាយដូចមុន ទោះបីលែងមានកូវីដ១៩ហើយក៏ដោយ។ តាំងពីពេលនោះយើងមិនដែលបានលឺចេញពីមាត់របស់តារាស្រី aff_taksaorn ថារឿងនោះជាចេតនាឬបណ្តាលមកពីមូលហេតុអ្វីបានអូនប៊ីម៉ៃមិនអាចទៅលេងផ្ទះខាងស្វាមីបាន។
ចុងក្រោយម្សិលមិញនេះនៅក្នុងកម្មវិធីរបស់ Lazada តារាស្រីបានបញ្ចេញមិត្តយោបលអំពីប្រធានបទពាក់ព័ន្ធជាមួយអតីតស្វាមីថា តាមពិតទៅនាងទទួលស្គាល់ថាខ្លួនឯងមិនសូវមានពេលដូចមុនទេពីព្រោះចាប់ផ្តើមទទួលការងារសម្តែងរឿងច្រើនជាងមុន ម្យ៉ាងវិញទៀតកូនស្រីក៏ចូលសិក្សាពេញលេញហើយសូម្បីថ្ងៃអាទិត្យនាងក៏មានថ្នាក់រៀងបន្ថែមដែលសុទ្ធសឹងជាអ្វីដែលកូនស្រីចង់ធ្វើ។
លើសពីនេះទៅទៀតកញ្ញា aff_taksaorn សម្រាប់ទំនាក់ទំនងនាងមិនដែលកាត់ផ្តាច់ឡើយជាពិសេសជាមួយលោកតា (ឪពុករបស់លោក songkarn_tae) ថ្វីត្បិតមិនបានទៅជួបផ្ទាល់ញឹកញ៉ាប់បុន្តែទាំងអស់គ្នាតែងតែវីដេអូខលសាកសួរសុខទុក្ខ និងអាប់ដេតជីវិតគ្នារហូតមិនដែលឃ្លាតឆ្ងាយឡើយ ហើយករណីដែលមានពេលទោះបីនាងមិនអាចនាំកូនស្រីទៅជួប នាងក៏បញ្ជូនកូនស្រីអោយទៅលេងជាមួយលោកតាជារឿយៗ។ ចុងក្រោយសុំផ្តាំផ្ញើរអតីតស្វាមីថាមានអ្វីអាចនិយាយគ្នាក្រោយផ្ទះបាន មិនចាំបាច់ផុសអោយក្លាយជារឿងធំនោះឡើយ!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា