មិនអោយអ្នកគាំទ្របារម្ភយ៉ាងម៉េចបើ Mai Davika កាន់តែស្គមទៅៗបែបនេះជាពិសេសពេលនេះឃើញធំតែ…..! មានវីដេអូ

ត្រូវបានគេបង្អាប់មកជារឿយៗថាធ្លាប់ស្គាល់រសជាតិសាច់ជ្រូកអាំងអត់? សម្រាប់តារាសម្ដែងស្រីរាងស្អាតដាច់គេយ៉ាង Mai Davika ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃរាងកាន់តែតូចទៅៗ នាងចង់ជ្រើសរើសយកឈុតអ្វីមកស្លៀកក៏ត្រូវភ្នែកទាំងអស់ ព្រោះរូបរាងរបស់នាងកំពូលស្លីម ប៉ុន្ដែនៅក្រោមពាក្យសរសើរក៏នៅមានពាក្យរិះគន់ចំពោះរូបរាងនាងដូចគ្នាផងដែរ

យ៉ាងជាក់ស្ដែងដែល Mai បង្ហោះរូបភាពស្អាតៗនៅមាត់សមុទ្រ ហើយស្ថិតក្នុងឈុតធម្មតាៗរបស់នាង ស្លៀកខោវខាវប៊ូយជើងវែង ពាក់អាវពណ៌ខ្មៅតូច អាចនិយាយបានថាមិនអោយចាញ់ឈុតប៊ីគីនីនោះទេ ស្រស់ស្អាតខ្លាំងណាស់ មួយឈុតនេះបានបង្ហាញផ្នែកខាងលើឃើញសាច់ដុំពោះ ហើយរូបរាងរបស់នាងគ្មានឃើញកន្លែងថាលើសាច់ខ្លាញ់នោះទេ

After Footer (Active) - damrei Mr1 Zone2

តែក្រៅពីខមិនសរសើរចំពោះរូបរាងតូចច្រឡឹងរបស់នាងហើយ ក៏នៅមានអ្នកបណ្ដាញសង្គមមួយចំនួនទៀត ចូលមកខមិនដាស់តឿននាងព្រោះតែការបារម្ភ ចំពោះរឿង Mai ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្គមឡើងៗ ដល់ថ្នាក់ឃើញធំតែក្បាលហើយ……

អត្ថបទដោយ : នីត្តា