ផ្អែមខ្លាំងណាស់លោក mickey.a.np ស្វាមីរបស់ ​janienineeleven ធ្វើបែបនេះនៅក្នុងថ្ងៃកំណើតភរិយា!

រូបភាពស្រស់ស្អាត វីដេអូឆ្លងថ្ងៃកំណើតរបស់តារាស្រី janienineeleven ត្រូវបានផុសហើយចែកចាយបន្តពាសពេញបណ្តាញសង្គមកាលពីថ្ងៃម្សិលមិញ។ តារាស្រីបានផុសប្រកាសថាខ្លួនមានអាយុ 41 ឆ្នាំទាំងមានមោទនភាពព្រោះសម្រស់និងសុខភាពរបស់នាងមិនចាស់ទៅតាមអាយុឡើយ តារាស្រីនៅតែជានារីដែលមានរាងកាយស៊ិចស៊ីសុខភាពល្អ សម្រស់ក្មេងដូចយុវ័យជានិច្ច។
ងាកមកមើលតារាបង្ហាញម៉ូត និងម្ចាស់ធុរកិច្ចកីឡាលោក mickey.a.np ដែលជាស្វាមីវិញគាត់ក៏បានធ្វើរឿង Surprise ច្រើនណាស់អោយភរិយាជាទីស្រលាញ់របស់ខ្លួន។ គាត់ចំណាយពេលវេលាចូលរួមកម្មវិធីខួបកំណើតក្នុងដំណើរកំសាន្តបែបឯកជនជាមួយក្រុមមិត្តភក្តិរបស់អ្នកនាង janienineeleven ហើយថែមទាំងបានលួចរៀបចំជាបាច់ផ្កាអោយនាងទៀតផង ធ្វើអោយតារាស្រីភ្ញាក់ផ្អើលហើយមានស្នាមញញឹមនៅលើកមុខបានពេញមួយថ្ងៃ។
ចុងក្រោយលោក mickey.a.np វីដេអូគ្រួសារជូនពរថ្ងៃកំណើតភរិយាយ៉ាងរ៉ូមែនទិកទៀតផង គាត់បានសសេរសារថា “I could and would do this everyday just to see that smile on your face 🤍9.11.22 Happy Birthday Wifey 🎂Love youuuuu @janienineeleven 🤍🤍🤍🤍 (បងអាចហើយនឹងធ្វើបែបនេះរាល់ថ្ងៃដើម្បីបានឃើញស្នាមញញឹមបែបនោះនៅលើមុខរបស់អូន 🤍9.11.22 រីករាយថ្ងៃកំណើតប្រពន្ធសំលាញ់🎂Love youuuuu @janienineeleven” ដែលធ្វើអោយភរិយាពេញចិត្តហើយប្រញ៉ាប់មកខមមិនរូប 🤍🤍🤍🤍 អោយស្វាមីភ្លាមៗ។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា