ហ៊ា Boy ញញឹមបិទមាត់មិនជិតពេលបានជួប idol របស់ខ្លួន

ជាការពិតណាស់អ្នកណាក៏មាននិមិត្តរូបនៅក្នុងចិត្តដែរហើយតែងតែប្រាថ្នាចង់មានឱកាសបានជួប​ និងនិមិត្តរូបរបស់ខ្លួន ។ ចំណែកហ៊ា Boy ក៏មិនខុសពីអ្នកដទៃនោះដែរ គាត់ក៏មាននិមិត្តរូបរបស់ខ្លួនឯងដែរ ។ ចង់ដឹងអត់ថានិមិត្តរូបរបស់ហ៊ា Boy ជាអ្នកណា ?

កាលពីថ្មីៗ កន្លងទៅនេះក្ដីស្រមៃរបស់ហ៊ា Boy ក៏បានសម្រេចព្រោះថាទីបំផុតលោកមានឱកាសបានជួបនិងនិមិត្តរូបរបស់ខ្លួន គឺកញ្ញា Yuri ដែលជាសមាជិកមកពីក្រុម Girl Generattion ហើយអ្វីដែលនឹកស្មានមិនដល់គឺលោកមិនត្រឹមតែបានជួបនោះទេ ថែមទាំងមានឱកាសធ្វើការរួមគ្នាជាមួយកញ្ញារូបស្រស់​ Yuri ទៀតផង។

កាលពីសប្ដាហ៍កន្លងទៅនេះ តារា Kpop កញ្ញា Yuri ដែលជាសមាជិកមកពីក្រុម Girl Generattion បានមកកាន់ប្រទេសថៃផ្ដល់បទសម្ភាសអោយទូរទស្សន៍ក្នុងស្រុកដែលចៃដន្យ ហ៊ា Boy ត្រូវជាពិធីករក្នុងកម្មវិធីនោះ។ ក្រោយពីបញ្ចប់ការងារជាមួយគ្នាដោយរលូន Yuri ក៏បានផុសរូបជាមួយនិង កម្លោះសង្ហាររូបនេះផងដែរ។​ ស្របពេលដែលហ៊ា Boy ក៏បានផុសរូបរបស់ខ្លួនជាមួយកញ្ញា Yuri ហើយថែមទាំងសរសើរមិនដាច់ពីមាត់ថា Yuri កឺគួរអោយស្រលាញ់ណាស់។

អត្ថបទដោយ៖ ស្រីពេជ្រ