សង្គមថៃប្រៀបធៀបអ្នកនាង bitoeyrsiam ជាមួយម៉ែ chomismaterialgirl ដោយប្រើពាក្យធ្ងន់ៗ!

បានក្លាយជាចម្លើយសង្គមរួចរាល់ហើយសម្រាប់តារាចម្រៀងស្រី bitoeyrsiam បន្ទាប់ពីប្រកាសក្តែងៗថាខ្លួនឯងស្អាតស្អំតែចុងក្រោយគេចមិនផុតត្រូវភ្នាក់ងារ DSI កោះហៅអោយទៅទទួលកំហុសនៅថ្ងៃទី១៥ខែកញ្ញានេះ។ ចាប់តាំងពីពេលនេះមកមិនថាតារាស្រីធ្វើអ្វីនោះទេសង្គមតែងតែចាប់កំហុសនាងជានិច្ច ដល់ថ្នាក់ការប្រើប្រាស់ជីវិតបែបអ្នកមានចូលចិត្តប្រើរបស់ប្រែនក៏ខុស។
ចុងក្រោយនេះមហាជននៅក្នុងប្រទេសថៃនាំគ្នាផុសនិយាយមិនល្អអំពីអ្នកនាង bitoeyrsiam ថាចូលចិត្តអួតសំញែងថាខ្លួនឯងមានសម្បូរសម្បាយចាយលុយទិញរបស់ប្រែនមកប្រើរាប់រយលានបានក្នុងមួយឆ្នាំ លើសពីនោះទៅអ្នកអ្នកប្រើនប្រាស់អ៊ិនធឺណែតនាំគ្នាយកនាងទៅធៀបជាមួយមហាសេដ្ឋីមែនទែន (អ្នកនាង chomismaterialgirl)ទៀតផង។

នៅក្នុងបណ្តាញសង្គមមានមនុស្សច្រើនណាស់លើកយករឿងដែលតារាស្រីលំដាប់កំពូល chomismaterialgirl ដែលជាអ្នកមានជាតំណាងអោយប្រែនល្បីៗ មានរបស់ប្រើរាប់មិនអស់តែក៏ជ្រើសរើសយករសនៅបែបឯកជនស្ងាត់ៗមិនចេញមុខមកបង្អួត ដូចដែលអ្នកនាង bitoeyrsiam បានធ្វើនោះឡើយ ហើយការលើកយកមកនិយាយរបស់អ្នកទាំងអស់នោះបានជះឥទ្ធិពលមិនល្អដល់តារាចម្រៀងស្រីជាខ្លាំងពេលនេះ ពួកគេប្រើពាក្យមិនសមរម្យ ហើយអូសចូលរឿងក្តី forex 3D ទាំងអស់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា