កំពុងក្លាយជាតួឯកប្រុសរបស់បុស្តិ៍លេខ៣ដែលទទួលបានរឿងជាបន្តបន្ទាប់សម្រាប់លោក kratingg ក្មេងមកពីតាមខេត្តដែលមិនមានជំនាញសម្តែងហើយត្រូវធ្វើការហ្វឹកហាត់ច្រើនណាស់ទម្រាំមានថ្ងៃនេះ។ ចុងក្រោយថ្មីៗនេះតារាប្រុសចាប់ផ្តើមអាចនិយាយបានហើយថាមានរឿងអ្វីកើតឡើងខ្លះនៅពេលដែលគាត់ចូលសម្តែងដំបូងៗ!

នៅក្នុងកម្មវិធី 3 Zaap ពិធីការិនី Chomismaterialgirl បាននិយាយថាយ៉ាងម៉េចហើយក្រាធីងដំបូងចូលមកត្រូវគេគ្រប់គ្នាធ្វើបាបខ្លាំងអស់ពេលនេះយ៉ាងម៉េចហើយ ពេលយើងល្បីហើយមិនមានគេធ្វើបាបទៀតទេមែនទេ? តារាប្រុសក៏បានឆ្លើយថា លែងមានហើយ P’Chom ពេលនេះបងៗនៅកន្លែងថតទាំងអស់លែងធ្វើបាន លេងចំអន់ទៀតហើយតែពេលនេះខ្ញុំក្លាយជាមនុស្សបែបនោះវិញម្តង។

នាំអោយទាំងអស់គ្នាអស់សំណើចពេញកម្មវិធីព្រោះវាមាន័យថាពេលនេះតួឯកប្រុស kratingg បានក្លាយជាបងធំតែងតាមរករឿងអ្នកនេះរករឿងអ្នកនោះដើម្បីបង្ករបរិយាកាសប្បាយរីករាយអោយទាំងអស់គ្នាក្នុងកំឡុងពេលធ្វើការ រហូតមកទល់ពេលនេះដល់ថ្នាក់មានតារាសម្តែងថ្មីៗជាច្រើនធ្វើការមិនកើតបើលោក kratingg មិនវ៉ៃ។
អត្ថបទដោយ សា



