បានក្លាយជាកំលោះឯកាឆ្នាំ២០២២បាត់ទៅហើយសម្រាប់តួឯកប្រុស great_rider10 ដែលត្រូវមិត្តភក្តិស្និទ្ធស្នាលក្នុងក្រុមយកមិត្តស្រីចោលទុកអោយគាត់នៅកណ្តោចកណ្តែង។ ទោះបីមានដ្រាម៉ាជាមួយតារាស្រីរូបនេះ រូបនោះខ្លះៗតែតារាប្រុសរបស់យើងក៏នៅមិនទាន់ចេញមុខប្រកាសអោយអោយសាធារណ:ជនដឹងអំពីទំនាក់ទំនងស្នេហារបស់កគាត់សូម្បីម្តង។

ចុងក្រោយមានរូបភាពបែកធ្លាយរូបភាពមួយសន្លឹកដែលមានតារាស្រីម្នាក់ទៅចូលរួមដើរកំសាន្តជាមួយក្រុម “Khundeetheenai” របស់លោក great_rider10 យ៉ាងស្និទ្ធស្នាល។ ទស្សនិកជនគិតថាតារាស្រីម្នាក់នោះអាចជាមនុស្សពិសេសរបស់លោកក្រេតពីព្រោះនៅក្នុងក្រុមគ្រប់គ្នាគេមានមិត្តស្រីមានភរិយាអស់ហើយ។

តារាស្រីដែលបង្ហាញវត្តមាននៅក្នុងក្រុមរបស់លោក great_rider10 គឺចាតារាសម្តែងស្រី b_boomm ដែលកន្លងមកក៏ធ្លាប់មានការខមមិនឆ្លងឆ្លើយជាមួយគ្នាទៅវិញទៅមកជារឿយៗ។ ចងដឹងថាពិតប្រាកដមែនរឺយ៉ាងណា អ្នកទាំងពីរកំពុងបើកបង្ហាញជាបណ្តើរៗថាសិក្សាចិត្តគ្នាឬយ៉ាងណា ហ្វែនៗប្រហែលត្រូវរងចាំស្តាប់បីមាត់របស់សាមីខ្លួនដោយខ្លួនឯង។
After Footer (Active) - damrei Mr1 Zone2



