ភ្លេចខ្លួនមួយភ្លេតសោះមួយខួបបាត់! Mew Nittha រៀបចំកម្មវិធីខួបកំណើតអោយកូនស្រីគម្រប់ខួប 1 ឆ្នាំជាផ្លូវការសរសេរសារផុសស្ទើរតែគ្រប់គ្នាស្រក់ទឹកភ្នែកតាម! មានរូបភាព

ក្លាយជាសំណព្វចិត្តរបស់សមាជិកក្នុងគ្រួសារហើយនិងអ្នកគាំទ្ររួចជាស្រេចហើយសម្រាប់តារាតូចជំនាន់ក្រោយអូន Marin កូនស្រីរបស់ Mew Nittha ជាមួយលោកប៉ាញញឹមស្រស់ Saint ដែលខណៈពេលនេះភ្លេចខ្លួនតែមួយភ្លេតសោះគម្រប់ខួប 1ឆ្នាំហើយ

ហើយជាក់ស្ដែង Mew ទើបតែបានឆ្លៀតឱកាសពិសេសនេះនាំគ្រួសារទៅធ្វើបុណ្យ ព្រមទាំងរៀបចំកម្មវិធីខួបកំណើតអោយកូនស្រីលក្ខណៈតូចៗសាមញ្ញៗទេមើលហើយកក់ក្ដៅដល់បេះដូងណាស់ ចំណែកឯខាងសាម៉ីខ្លួនម្ចាស់ខួបវិញញញឹមស្រស់ស្រាយរំភើបចិត្តខ្លាំងណាស់នៅពេលបានឃើញនំខេកយ៉ាងធំនៅចំពោះមុខ

After Footer (Active) - damrei Mr1 Zone2

ដោយម៉ាក់ៗបានផុសជាវីដេអូតាំងតែវិនាទីដំបូងដែលអូន Marin សម្រាលរហូតមកដល់ពេលបច្ចុប្បន្ននេះ អមជាមួយនិងឃ្លាថា “ថ្ងៃនេះ Marin អាយុបានមួយខួបហើយ 1 ឆ្នាំ 9ខែកន្លងមក នាងតូចម្នាក់នេះបានសាងក្ដីសុខអោយ Mew ខ្លាំងណាស់មិនគួអោយជឿទេ គ្រាន់តែគាត់ញញឹមអោយ មើលមុខ និយាយបញ្ចេញសម្លេងអេអើ ដើរ វា ឬគ្រាន់តែបានសម្លឹងមើលមុខគាត់ពេលគាត់គេងលក់ គ្រប់សកម្មភាពសុទ្ធតែមានន័យចំពោះយើងខ្លាំងណាស់ អើយៗៗៗៗយល់ពីអត្ថន័យច្បាស់ក៏ជាពេលនេះឯង ស្រលាញ់ខ្លាំងណាស់ៗៗៗៗខ្លាំងបំផុតហើយពិតប្រាកដៗៗៗ ក៏ព្រោះនាង…….@marin_kuha 12.09.22”

អត្ថបទដោយ : នីត្តា