លោក Popezaap ប្រកាសត្រៀមថតរឿងថ្មីជាមួយក្រុមតារាសម្តែង “បុព្វេសន្និវាស២”!

វាយលុកស្ថតិអ្នកចូលរួមទស្សនាបានជោគជ័យបំផុតសម្រេាប់រឿង “បុព្វេសន្និវាស២” ចេញផ្សាយតាំពីខែកក្កដាហើយនៅតែមិនអ្នកទិញសំបុត្រទស្សនារហូតមកទល់សព្វថ្ងៃនេះ។ សរុបត្រួសៗកាលពីដើមកញ្ញាខ្សែរភាពយន្តថ្មីនេះរកចំណូលបាន ជាង​៤០០លានបាត ដែលចាត់ទុកថាជាចំនូលដែលមហាសាលបំផុតរបស់ក្រុមផលិតរឿងខ្សែរភាពយន្តថៃ។
ដោយភាពជោគជ័យដ៏ធំធេងនេះក្រុមតារាសម្តែង និងក្រុមការងារទាំងអស់កំពុងប្រជុំគ្នារកគំនិតថ្មី សាច់រឿងថ្មី ដើម្បីមកបម្រើអារម្មណ៍របស់ហ្វែនៗចាត់ទុកជាការតបស្នងសងគុណ។ ថ្ងៃនេះនៅក្នុងអ៊ិនស្តាក្រាមរបស់តួឯកប្រុស Popezaap​ បានផុសរូបជាមួយតួអង្គគោលរបស់ “បុព្វេសន្និវាស២” ព្រមជាមួយសាសសេរថា “សូមរងចាំទស្សនារឿងថ្មី! តែនៅមិនទាន់បានដាក់ចំណងជើងទេ 555 ហេសហែ!!!”។
ធ្វើអោយទស្សនិកជនរំភើបជាខ្លាំង ហើយនាំគ្នាចូលមកខមមិនប្រាប់ថារងចាំមើល សូមតារាសម្តែងទាំងអស់ប្រញ៉ាប់ចេញរឿងថ្មីអោយបានក្នុងពេលឆាប់ៗ។ មិនថាជារឿង បុព្វេសន្និវាសភាគ៣ ឬរឿងថ្មីដែលមិនពាក់ព័ន្ធរឿងចាស់យ៉ាងណាក៏ដោយអោយតែមានក្រុមតារាសម្តែងមួយក្រុមនេះរួមដៃគ្នាសម្តែងហ្វែនៗអស់ចិត្តហើយ ព្រោះដឹងតែសើចចុកពោះទៀតជាក់ជាមិនខាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា