តារាស្រីប្រុសទាំងនេះហើយដែលអ្នកគាំទ្រចង់អោយលើសពីពាក្យថាមិត្ត

ជាការពិតណាស់ក្នុងនាមជាអ្នកគាំទ្រមួយរូប នៅពេលដែលបានឃើញតារាសម្ដែងស្រីប្រុសដែលសាកសមនិងគ្នា សម្ដែងមានភាពស៊ីចង្វាក់គ្នា ច្បាស់ជាលួចពេញចិត្ដនិងគាំទ្រពួកគេ រហូតដល់មានពេលខ្លះសង្ឃឹមថាពួកគេអាចស្រលាញ់គ្នា និងមានទីបញ្ចប់ដ៏ផ្អែមល្ហែមដូចក្នុងរឿងដែលពួកគេបានសម្ដែង។ ហើយតារាថៃ ស្រី-ប្រុស ទាំងអស់នេះហើយដែលសមគ្នារហូតដល់អ្នកគាំទ្រចង់អោយពួកគេលើសពីពាក្យថាមិត្ត។

តោះមកមើលបន្តិចមើលថាគូណាខ្លះដែលអ្នកគាំទ្រចង់អោយលើសពីពាក្យថាមិត្ត៖

Mike Pattaradet និង Pooklook Fonthip

Mike និង Pook បានសម្ដែងរឿងរួមគ្នាដែលមានចំណងជើងថា Roy Ruk Raeng Kaen ហើយនិង Nai Hoi Tamin ។ដោយសារតែអ្នកគាំទ្របានឃើញពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរនៅក្នុងរឿងដែលពួកគេសម្ដែង ហើយស្របពេលដែលអ្នកទាំងពីរជាមិត្តដែលដើរជាមួយគ្នាមានភាពស្និតស្នាលទៀតនោះទើបធ្វើអោយអ្នកគាំទ្រអត់ទ្រាំមិនស្រលាញ់គូមួយនេះមិនបាន។ ប៉ុន្ដែនៅក្នុងបទសម្ភាស Mike ហើយនិង Pook បានប្រាប់ថាពួកគេគ្រាន់តែជាមិត្តល្អប៉ុណ្ណោះ។

Pon Nawasch និង Bua Nalinthip

បន្ទាប់ពី Pon និង Bua សម្ដែងរឿង Tra Barb See Chompoo ជាមួយគ្នាមក មានអ្នកគាំទ្រជាច្រើនស្រលាញ់និងចូលចិត្ត មិនតែប៉ុណ្ណោះថែមទាំងចង់អោយពួកគេក្លាយជាគូស្នេហពិតទៀតផង។ គួរបញ្ជាក់ផងដែរថា  Pon និង Bua នឹងជួបគ្នាជាថ្មីម្ដងទៀតក្នុងរឿងដែលមានចំណងជើងថា Praomook ។

Film Thanapat និង Bee Namthip

Film ហើយនិង Bee បានជួបគ្នានៅពេលដែលពួកគេសម្ដែងរឿង Mia 2018 កាលពីឆ្នាំមុន។ ដោយសារតែមានភាពស៊ីសង្វាក់គ្នាក្នុងការសម្ដែងហើយក៏មានអ្នកគាំទ្រច្រើនគួរអោយកត់សម្គាល់ទើបធ្វើអោយគូនេះបានជួបគ្នាម្ដងនៅក្នុងរឿង Chan Cheu Bussaba ។ ក្នុងបទសម្ភាស Bee បានប្រាប់ដល់អ្នកកាសែតថា ទំនាក់ទំនងរបស់នាងនៅពេលនេះជាមួយ Film គឺគ្មានអ្វីលើសក្រៅពីពាក្យថាបងប្អូននោះទេ ហើយនាងក៏បានបន្តទៀតថា នាងមិនប្រាកដចិត្តឡើយថាទៅថ្ងៃអនាគតរវាងនាង ហើយនិង Film អាចក្លាយជាសង្សារបានរឺក៏អត់នោះទេ។

តើប្រិយមិត្តស្រលាញ់គូណាជាងគេ?

ប្រភព៖​ Thai Update

អត្ថបទដោយ៖ ស្រីពេជ្រ