ហ្វែនៗអាណិតលោក “បឺត”​ ខ្លោចចិត្តពេលឃើញគាត់ឆ្លងថ្ងៃកំណើតអោយ @melonp.official មិត្តស្រីដែលចែកឋានហើយ!

រឿងក្តីនឹកស្មានមិនដល់ដែលមកជាមួយការបាត់បង់ជីវិតតារាស្រី melonp.official បានកន្លងផុតទៅពាក់កណ្តាលឆ្នាំ ហើយបន្សល់ទុកនូវចម្ងល់ ក្តីទុក្ខសោកអោយសាមាជិកគ្រួសារ និងមនុស្សដែលស្រលាញ់តារាស្រីយ៉ងក្រៀមក្រំ។ លោក stonerbkk ម្នាក់ក្នុងចំណោមមនុស្សដែលមិនទាន់ថ្វើចិត្តបានពីការចាកឆ្ងាយរបស់នាងហើយនៅតែបន្តផុសអនុស្សាវរីយ៍ជាមួយមិត្តស្រីជារឿយៗ ទោះបីត្រូវគេដៀលត្មិះយ៉ាងណាគាត់ក៏មិនព្រមឈប់។
ចុងក្រោយលោក stonerbkk ផុសរូបឆ្លងថ្ងៃកំណើតអោយមិត្តស្រីនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា “HBD 🎁🍉🎈❤️💗💚🌼🌻🌸💐🧸🎊🎉 ឆ្នាំនេះយើងមិនបាននៅជាមួយគ្នាធ្វើអោយបងមានអារម្មណ៍អាក្រក់បំផុត បងនឹកអូនខ្លាំងណាស់ បងត្រៀម Surprise អោយដែលណាឆ្នាំនេះ បងស្រលាញ់អូនខ្លាំងណាស់ទេពធិដារបស់បង @melonp.official 🍉 #stonerbkk #greenmanmelon #hbdmelon”។
បណ្តាលអោយមនុស្សរាប់សែនអាណិចចូលមក Like ចូលមកខមមិននិយាយពាក្យថា “HBD.ទេពអប្សរ🤍🎂🤍” និងមកជូនពរតារាស្រីដូចនាងនៅមានជីវិតហើយកំពុងនៅជាមួយមិត្តប្រុសដូចរាល់ឆ្នាំ ដើម្បីយ៉ាងហោចណាស់ក៏អាចផ្តល់កំលាំងចិត្តអោយលោក stonerbkk នៅអាចបន្តដំណើរជីវិតតែម្នាក់ឯងបានទៀត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា