Dew បំពោរកូនប្រុសខ្លាំងណាស់ SILAS ទើបតែមួយខួបសោះធ្វើកម្មវិធីខួបកំណើតអោយឡើងគួអោយស្រលាញ់សំខាន់ត្រឹមតែ 5 នាទីសោះសាម៉ីខ្លួនធ្វើរឿងនេះបានដោយនឹកស្មានមិនដល់! មានវីដេអូ

ថ្មីៗនេះអ្នកម៉ាក់បទពិសោធន៍ថ្មីយ៉ាង Dew Arisara ទើបតែផុសរូបកូនប្រុសគម្រប់អាយុបាន 1ខែ គឺជារូបភាពដ៏គួអោយស្រលាញ់ខណៈពេលដែលកូនប្រុសកំពុងតែគេងស្រួលហើយចាប់យកមកថតម៉ូតជាលើកដំបូង រូបភាពនេះមានតែអ្នកសរសើរពីភាពគួអោយស្រលាញ់របស់អូនតូចទាំងអស់

ជាក់ស្ដែង Dew ក៏បានចេញមកបង្ហាញរូបភាពគួអោយស្រលាញ់របស់កូនប្រុសខ្លួនមួយផ្នែកទៀត ក្រៅពីមុខមាត់គួអោយស្រលាញ់ហើយ ក្នុងរយៈពេល 5 នាទីនៅអាចធ្វើមុខបានជាច្រើនអារម្មណ៍ទៀត ទាំងទឹកមុខនៅស្ងៀមតែសង្ហា ឬមុខយំ ដោយអមជាមួយឃ្លារបស់ម៉ាក់ៗថា “MY Tiny Miracle SILAS 1 MONTH ចា​ SILAS មុខស្ងៀម!!! គ្រប់អារម្មណ៍ក្នុងរយៈពេល 5 នាទី #silasezralee”

After Footer (Active) - damrei Mr1 Zone2

ធ្វើអោយហើយហ្វេនៗញញឹមតាមព្រមៗគ្នាតែម្ដង កាន់តែមើលកាន់តែលង់ស្រលាញ់ខ្លាំងឡើងថែមទៀត ជាអ្នកសម្ដែងបានហើយត្រឹមតែមួយខែសោះធ្វើបានដល់ថ្នាក់នេះទៅហើយ ចុះទំរាំពេញកំលោះទៀតនោះគ្រប់គ្នាមិនលង់ស្នេហ៍បាក់ទឹកបាក់ដីអស់ហើយទេឬកូនប្រុស

អត្ថបទដោយ : នីត្តា