ជាប់ឈ្មោះជាគូស្នេហ៍ស្រលាញ់គ្នាយូអង្វែងបំផុត ហើយទទួលបានសំណូមពពីហ្វែនៗច្រើនបំផុតសម្រាប់គូរបស់តារាចម្រៀង danworrawech និងតារាសម្តែងស្រី pattieung ដែលទោះបីស្រលាញ់គ្នាយូឆ្នាំយ៉ាងណាក៏មិនព្រមនាំគ្នារៀបការជាដាច់ខាត។ ចុងក្រោយថ្ងៃនេះសំណូមពរបស់អ្នកគាំទ្របានសម្រេចហើយតារាប្រុសលុតជង្គង់សុំមិត្តស្រីរៀបការួចរាល់ជាស្ថាព។

ថ្មីៗនេះលោក danworrawech បានផុសរូបប្រាប់ដំណឹងល្អអោយទាំងអស់គ្នាបានដឹងនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption សសេរថា “គ្រាន់តែចិត្តមួយដែលហៅថាអ្នក ក៏គ្រប់គ្រាន់ហើយសម្រាប់បេះដូងមួយនេះ 💞 you’re my one my only my last.💍”។

បណ្តាលអោយមិត្តភក្តិរបស់គាត់ និងរបស់កញ្ញា pattieung នាំគ្នាចូលមកខមមិនសម្តែងក្តីរីករាយជាមួយដំណឹងដ៏សែនល្អប្រសើររបស់ពួកគេពេញអ៊ិនស្តាក្រាម។ ចាប់ពីពេលនេះតទៅហ្វែនៗមិនចាំបាច់បារម្មណ៍ថាមិនអាចឃើញមុខកូនៗរបស់តារាប្រុសស្រីទៀតទេ ទាំងអស់គ្នាគួរនាំគ្នាចាំអ៊ុតមើលថ្ងៃអាពារហ៍ពិពារហ៍ដែលអ្នកទាំងពីរនឹងចេញមុខមកប្រកាសក្នុងពេលឆាប់ៗនេះវិញុ។
អត្ថបទដោយ សា



