AnneThong ប្រហែលសាហាវដូចគេនិយាយមែនហើយ!! ចុងក្រោយលោក “ខេន ធីរ៉ាដេត” យកដៃជួតថ្ងាសនិយាយពីបទពិសោធធ្វើការជាមួយអ្នកដឹកនាំរឿងតឹងរឹងម្នាក់នេះ!
បានក្លាយជារឿងដំណាលដែលល្បីល្បាញហើយធ្វើអោយតារាសម្តែងទាំងអស់គ្នាព្រឺព្រួចជាខ្លាំងសម្រាប់ប្រធានបទដែលចេញថា កញ្ញា AnneThong ជាអ្នកដឹកនាំរឿងហ្មត់ចត់ តឹងរឹងហើយដាក់សម្បាធលើតារាសម្តែងៗខ្លាំងៗដើម្បីអោយរឿងរបស់ទាំងអស់គ្នាចេញមកល្អត្រូវចិត្តទស្សនិកជន ហើយល្បីល្បាញទូទាំងប្រទេស។

កន្លងមកហ្វែនៗបានលឺពីមាត់របស់កញ្ញា យ៉ាយ៉ា លោកម៉ារីអូ និងតារាស្រី aff_taksaorn រួចរាល់ហើយនៅតាមកម្មវិធីសម្ភាសន៍ផ្សេងៗដែលទាមទាអោយអ្នកទាំងអស់គ្នាចែករំលែកបទពិសោធន៍ការងារ។ ចុងក្រោយបានលឺពីមាត់របស់តារាប្រុស “ខេន ធីរ៉ាដេត” តារាប្រុសជើងចាស់ដែលធ្លាប់សម្តែងរឿងជាមួយកញ្ញា AnneThong តាំងពី ១២ ឆ្នាំមុន បើកចិត្តនិយាយអំពីតារាស្រីដែលគាត់កំពុងសម្តែងរឿងថ្មីជាមួយ។

នៅក្នុងកម្មវិធីសម្ភាសន៍របស់តារាចម្រៀងស្រី “เจ๊คิ้ม” ពិធីការិនីបានសាកសួរតារាកិត្តិយសថា “មានអារម្មណ៍យ៉ាងណាពេលដែលត្រូវជួបជាមួយ AnneThong ម្តងទៀត?” លោក “ខេន ធីរ៉ាដេត” មិនទាន់ឆ្លើយភ្លាមៗទេតែលើកយកដៃមកជួតថ្ងាស់ហើយប្រាប់ថាខ្ញុំសុំតាំងសតិបន្តិចសិនមុខឆ្លើយ ហើយគាត់ក៏អោយចម្លើយថាតាំងពីណាពីណីមកហើយ អែននៅតែជាអែន មានភាពជាខ្លួនឯងខ្ពស់នាងតែងតែជំនះទាល់តែបានដូចចិត្តដែលនាងចង់ទើបព្រមឈប់។


អត្ថបទដោយ សា

